មិនគ្រប់លក្ខខណ្ឌការងារមែនទេ? អនុវត្ត៤ចំណុចនេះ អ្នកនឹងទទួលបានការងារជាមិនខាន
លោកអ្នកបានព្យាយាមរកការងារដែលអ្នកប្រាថ្នា។ អ្នកអាចរកតាមកាសែតនានា ឬតាមវិធីសាស្ត្រតាមដែលអាចធ្វើទៅបាន។ អ្នកប្រហែលជាធ្លាប់ជួបជាមិនខានថា ថៅកែប្រហែលទាមទារបទពិសោធន៍ការងារដែលអ្នកមិនមាន។ ប៉ុន្តែ អ្នកមិនត្រូវអស់សង្ឃឹមឡើយ។ អនុវត្តយុទ្ធសាស្ត្រទាំងបួនខាងក្រោមនេះ អ្នកនឹងទទួលបានទូរស័ព្ទថា អ្នកជាប់ហើយ។
១) ស្វែងរកអ្វីដែលសំខាន់៖ តាមធម្មតា លក្ខខណ្ឌការងារប្រហែលជាច្រើនដូចទឹក។ ប៉ុន្តែ អ្នកមិនចាំបាច់ត្រូវមានចំណុចទាំងអស់នោះដើម្បីទទួលបានការងារឡើយ។ ក្នុងនាមជាអ្នកដាក់ពាក្យ អ្នកត្រូវស្វែងរកតើជំនាញដែលសំខាន់ ជំនាញណាដែលចាំបាច់ និងអ្វីដែលអ្នកអាចផ្ដល់បាន។
២) ស្វែងយល់ពីស្ទីលនៃការធ្វើការក្នុងក្រុមហ៊ុន៖ ក្រុមហ៊ុនចង់បានបុគ្គលិកដែលមានជំនាញនិងសមត្ថភាព។ ប៉ុន្តែ ពួកគេក៏ចង់បានមនុស្សដែលចុះសម្រុងនិងផ្សំជាមួយវប្បធម៌ក្រុមហ៊ុនដែរ។ ប្រសិនជាអ្នកមានជំនាញណាមិនគ្រប់ តែប្រសិនជាអ្នកចុះសម្រុងជាមួយក្រុមហ៊ុន គេអាចនឹងជួយអ្នកបាន។
៣) ការទំនាក់ទំនង៖ ការមានទំនាក់ទំនងគឺជាកូនសោមួយដែលជួយអ្នកទទួលបានការងារ ជាពិសេសពេលអ្នកមិនមានលក្ខខណ្ឌគ្រប់ការងារ។ តាមការសិក្សារកឃើញថា អ្នកដែលមានគេណែនាំឬធានាមានឱកាសច្រើនជាង ១០ដងបើប្រៀបនឹងអ្នកដែលគ្មាន។
៤) ត្រូវចេះលក់ខ្លួន៖ ទោះបីជាអ្នកជាជនដែលក្រុមហ៊ុនចង់បាន តែអ្នកត្រូវចង់លក់ខ្លួនឯងប្រសិនជាអ្នកចង់បានការងារ។ ប្រសិនជាអ្នកមិនគ្រប់លក្ខខណ្ឌការងារ អ្នកត្រូវនិយាយពីជំនាញឬផ្នែកខ្លាំងដែលអ្នកមាន។ អ្នកអាចរៀបរាល់ពីការងារចាស់ដែលអ្នកបានធ្វើ និងបង្ហាញពីសមត្ថភាពដែលអ្នកមាន៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.cheatsheet.com