រក​ការងារ​មិន​បាន​មែន​ទេ? កំហុស​៤​យ៉ាង​ដែល​នាំ​អ្នក​មិន​ទទួល​បាន​ការងារ ​​



រកការងារដែលល្អគឺពិបាកណាស់។ អ្នកប្រហែលជាត្រូវផ្ញើប្រវត្តិរូបអស់ជាច្រើនច្បាប់ ត្រូវមានទំនាក់ទំនង ឬ ត្រូវនិយាយអ្វីដែលគេចង់បាន។ លើសពីទៅទៀត អ្នកប្រហែលជាត្រូវបន់ស្រន់ឱ្យអ្នកជាប់និងទទួលបានការងារ។ ប៉ុន្តែ មានពេលខ្លះ មិនថាអ្នកព្យាយាមយ៉ាងណា អ្នកនៅតែត្រូវគេបដិសេធ។ ជាចុងក្រោយ អ្នកនៅតែមិនទទួលបានការងារ។ ខាងក្រោមជាកំហុសធំទាំងបួនដែលអាចធ្វើឲអ្នកមិនទទួលបានការងារ។ ១) ការបង្ហាញដែលមានអារម្មណ៍មិនល្អ៖ មិនថាមានរឿងអ្វីកើតឡើយមុខពេលសម្ភាសនោះទេ និងមិនថាអ្នកនឿយហត់យ៉ាងណា កុំបង្ហាញនូវអារម្មណ៍ទាំងនោះ ពេលអ្នកសម្ភាស។ ពីព្រោះថា វាអាចបង្ហាញថាអ្នកជាមនុស្សគ្មានណាអត់ធ្មត់។ ហើយក៏គ្មាននរណាម្នាក់ចង់ធ្វើការជាមួយមនុស្សប្រភេទនេះដែរ។ ២) គ្មានត្រៀមលក្ខណៈគ្រប់គ្រាន់៖ មុនពេលអ្នកទៅសម្ភាស អ្នកត្រូវត្រៀមខ្លួនឱ្យបានច្រើន។ វាមិនមែនថាអ្នកត្រូវពាក់អាវធំ និងសក់មានរបៀបនោះទេ។ តែ អ្នកក៏ត្រូវព័ត៌មានក្រុមហ៊ុនដែលអ្នកបានដាក់ពាក្យដែរ ឬអ្នកសម្ភាស ប្រសិនជាអ្នកដឹង។ ការត្រៀមខ្លួនមិនពិបាកនោះទេ អ្នកគ្រាន់តែស្វែងរកព័ត៌មានប៉ុន្មាននាទីតែប៉ុណ្ណោះ។ និងទាយនូវសំណួរដែលអ្នកអាចត្រូវគេសួរ។ ៣) ទទួលទូរស័ព្ទក្នុងពេលសម្ភាសន៍៖ កុំទទួល ទូរស័ព្ទពេលអ្នកកំពុងតែសម្ភាសន៍ ព្រោះវាធ្វើមានការបង្អាក់នៃកិច្ចសន្ទនា ហើយគេអាចវាយតម្លៃអ្នកថា ជាមនុស្សដែលមិនមានការត្រៀមលក្ខណៈទុកជាមុន ចំពោះការងារសំខាន់ៗ។ ភាពជោគជ័យឬបរាជ័យគឺអាស្រ័យលើការសន្ទនាផ្ទាល់ជាមួយអ្នកសម្ភាសន៍។ ជាបន្ថែម អ្នកត្រូវត្រៀមខ្លួននិងរកសំនួរដែលអ្នកអាចសួរទៅកាន់អ្នកសម្ភាសបាន។ ពេលអ្នកឆ្លើយសំនួរ អ្នកត្រូវឆ្លើយដោយមានភាពជឿជាក់ជានិច្ច។ ៤) មិនបានអានពីលក្ខខណ្ឌការងារឱ្យបានច្បាស់ ៖ ប្រសិនជាអ្នកចេះតែដាក់ពាក្យទៅលើការងារដែលអ្នកបានឃើញ ឱកាសដែលអ្នកនឹងទទួលបានគឺតិច។ អ្នកគួរតែចំណាយពេលខ្លះអានពីការពិពណ៌នាពីការងារនោះ និងគិតតើអ្នកមានជំនាញដែរឬទេ និងតើអ្វីដែលគេទាមទារពីអ្នក។ ការយល់ច្បាស់ពីលក្ខខណ្ឌការងារមិនត្រឹមតែជួយអ្នកលក់ខ្លួននោះទេ ថែមទាំងជួយអ្នកឆ្លើយបាននូវសំនួរដែលពិបាក៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.cheatsheet.com
X
5s