វិធី​ ៥យ៉ាង​ដើម្បី​ក្លាយ​ជា​មនុស្ស​ពូកែ​គិត​



តើអ្នកធ្លាប់មានអារម្មណ៍ថា ខួរក្បាលរបស់អ្នកទទេស្អាតដែរទេ? តើអ្នកមានដឹងទេថាអ្នកអាចបង្កើតសមត្ថភាពការគិតរបស់អ្នកដោយជំហ៊ានសាមញ្ញ។ ខាងក្រោមនេះជាវិធីទាំង ៥យ៉ាងដែលជួបប្រមូលផ្ដុំគំនិតនិងជួយអ្នកឱ្យក្លាយជាមនុស្សពូកែគិត។ ១)រកកន្លែងដែលស្ងាត់ស្ងៀម៖ សំលេងរំខានអាចប៉ះពាល់ដល់សមត្ថភាពគិតក្នុងខួរក្បាលរបស់អ្នក។ អ្នកត្រូវរកកន្លែងមួយដែលស្ងាត់និងមិនសូវមានការរំខាន។ ប្រសិនជាអ្នកពិបាកក្នុងការរកកន្លែងស្ងាត់ អ្នកអាចគិតអំពីពេលវេលាវិញ។ ឧទាហរណថា អ្នករកកន្លែងស្ងៀមក្នុងកន្លែងការងារមិនបាន ដូច្នេះអ្នកត្រូវព្យាយាមមកការងារឲបានមុនមិត្តរួមការងារទៅ អ្នកនឹងមិនសូវមានការរំខាននោះទេ។ ២) កាត់បន្ថយសំពាធ៖ វាមានការពិបាកក្នុងការគិតអ្វីមួយឲបានច្បាស់ពេលអ្នកកំពុងស្រ្តេសជាខ្លាំង។ ភាពភ័យខ្លាចក៏អាចបង្កការគំនិតរបស់អ្នករញ៉េរញ៉ៃក្នុងខួរក្បាល។ ដូច្នេះហើយ អ្នកត្រូវរកកន្លែងដែលអ្នកអាចបន្ធូរអារម្មណ៍បាន។ ការតាំងសមាធិក៏ជាវិធីល្អដែរ។ វាមានសារៈសំខាន់ក្នុងការផ្ដោតអារម្មណ៍ធ្វើកិច្ចការ។ ៣) ចេញទៅក្រៅ៖ ការដើរលេងនិងស្រូបយកខ្យល់បរិសុទ្ធអាចឲខួរក្បាលរបស់អ្នកគិតបានល្អ។ មានពេលខ្លះ ការផ្លាស់ប្ដូរទេសភាពអាចជួយឲអ្នកគិតឃើញអ្វីថ្មី។ ម៉្យាងវិញទៀត ការនៅផ្ទះជាច្រើនម៉ោងមិនល្អចំពោះខួរក្បាលនោះទេ។ ៤) មិនខ្លាចក្នុងការបង្កើតកំហុស៖ ការកំហុសមួយដែលអ្នកតែងតែធ្វើនិងមិនមានគំនិតថ្មីគឺមកពីអ្នកខ្លាចមានកំហុស។ បើអ្នកមានគំនិតបែបនេះ អ្នកមើលឃើញតែបញ្ហានោះទេ។ វិធិដ៏ល្អគឺអ្នកត្រូវបញ្ឈប់ខ្លួនអ្នកពីការព្រួយបារម្ភ។ អ្នកត្រូវដឹងថា កំហុសគឺជាគ្រូដ៏ល្អសម្រាប់អ្នក។ ៥) ការធ្វើការសម្រេចចិត្តពេលមានសំពាធ៖ ជម្រើសដ៏អាក្រក់បំផុតនោះ គឺអ្នកចង់សម្រេចចិត្តមួយដ៏ល្អពេលអ្នកកំពុងតែមានសំពាធ។ វាពិតមានការលំបាកក្នុងការគិតអោយច្បាស់នឹងវែងឆ្ងាយពេលមនុស្សកំពុងរង់ចាំការឆ្លើយតបពីអ្នកភ្លាមៗ។ ប្រសិនជាអ្នក អ្នកគួរសុំពេលសម្រាប់គិត និងប្រាប់ពេលដែរអ្នកត្រូវផ្ដល់ចម្លើយ។ ប្រែសម្រួយ ៖ អឹុងមួយយូ ប្រភព៖ www.cheatsheet.com
X
5s