សញ្ញាដែលបញ្ជាក់ថា អ្នកកំពុងតែបំផ្លាញសុខភាពខ្លួនឯង តាមរយៈការធ្វើការងារ
មិនថានរណាៗនោះទេ នៅពេលដែលពួកគេរវល់ ពួកគេមិនសូវបានចាប់អារម្មណ៍ពីសុខភាពរបស់ខ្លួនឯងនោះទេ គឺគិតតែខំរកលុយ ដើម្បីផ្គត់ផ្គង់គ្រួសារជាដើម។ ពួកគេមិនបានដឹងទេ ថា ពួកគេកំពុងបំផ្លាញសុខភាពដោយមិនដឹងខ្លួន ហើយខាងក្រោមនេះ សុទ្ធតែជាសញ្ញាដែលអាចបញ្ជាក់បាន៖
១) មានជំងឺជាប់ខ្លួន៖ នេះមិនធម្មតានោះទេ ជាពិសេសនៅពេលដែលអ្នកមានជំងឺជាប់ខ្លួនបែបនេះ អ្នកគួរតែឆ្លៀតពេលសម្រាកឲ្យបានច្រើន ហើយរកឱកាសក្នុងការពិនិត្យឬ ព្យាបាលជាដើម មិនមែនអង្គុយសម្ងំបែបនេះនោះទេ។
២) យកការងារមកធ្វើនៅផ្ទះ៖ នេះពិតជាបានបង្ហាញអំពីការខិតខំប្រឹងប្រែងរបស់អ្នកមែន តែអ្នកគួរតែបញ្ចប់វា ឬទុកវាសិន ហើយចំណាយពេលវេលានៅផ្ទះជាមួយក្រុមគ្រួសាររបស់អ្នក ក៏ដូចជាយកពេលនេះក្នុងការសម្រាកជាដើម។
៣) នឿយហត់ជាប្រចាំ៖ នេះជាសញ្ញាមួយដែលប្រាប់ថា អ្នកធ្វើការឥតឈប់ឈរ ហើយអ្វីដែលអ្នកគួរធ្វើគឺរកថ្ងៃវិស្សមកាលទៅកន្លែងទេសចរណ៍នានាដើម្បីសម្រាកកាយក៏ដូចជាលំហែខួរក្បាលផងដែរ។
៤) លទ្ធផលការងារមិនសូវល្អ៖ នៅពេលដែលអ្នកធ្វើការលើសកម្រិត អ្វីដែលអ្នកទទួលបានមកវីញនោះគឺជាការខកចិត្តច្រើនជាង ដោយសារតែអ្នកមិនសូវបានតាំងអារម្មណ៍ធ្វើការខ្ពស់ប៉ុន្មាននោះទេ ដោយសារតែមានការងារច្រើនដែលត្រូវបំពេញ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.lifehack.org