រឿង​បី​យ៉ាង​​​ដែល​​អាច​បំផ្លាញ​អនាគត​​ក៏​ដូច​ជា​ជីវិត​របស់​អ្នក​​



ក្នុងជីវិតរបស់អ្នកសព្វថ្ងៃ អ្នកត្រូវតែចេះរៀនសង្កេតពីអ្វីៗដែលកើតឡើងនៅជុំវិញខ្លួនអ្នក ហើយអ្នកក៏ត្រូវតែដឹងឲ្យបានដែរថា អ្វីដែលជួយធ្វើឲ្យអ្នករីកចម្រើន ហើយមានអនាគតភ្លឺស្វាងជាងមុន ហើយអ្វីដែលធ្វើឲ្យជីវិតរបស់អ្នកល្អក់កករ ហើយទទួលបានតែភាពបរាជ័យ។ ខាងក្រោមនេះ គឺជាអ្វីដែលនឹងបំផ្លាញអនាគតរបស់អ្នកទាំងមូល ហើយអ្នកក៏គួរតែចៀសវាងឲ្យបាន៖ ១) បរិស្ថាន៖ រាល់ថ្ងៃមិនសូវមានមនុស្សច្រើននាក់ទេ ដែលខ្វល់ខ្វាយនិងចាប់អារម្មណ៍ពីបរិស្ថានប៉ុន្មានទេ តែពួកគេភ្លេចហើយថា បរិស្ថានដែលពួកគេកុំពុងតែរស់នៅជុំវិញនោះ មានផលប៉ះពាល់យ៉ាងខ្លាំងទៅដល់សុខភាពរបស់ពួកគេ ទាំងផ្នែកអារម្មណ៍និងខួរក្បាល។ ដូចនេះអ្នកត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ទៅលើទីកន្លែងដែលអ្នកកំពុងរស់នៅសព្វថ្ងៃ។ ២) ព្រឹត្តិការណ៍ធំៗ៖ ទាំងអស់នេះរួមមានដូចជាសង្រ្គាម ភេវរកម្មជាដើម ដែលធ្វើឲ្យជីវិតរបស់អ្នកផ្លាស់ប្ដូរទាំងស្រុង ហើយមិនងាយមានថ្ងៃត្រលប់មកល្អវិញនោះទេ ព្រោះរឿងទាំងអស់នឹងមិនងាយបាត់បង់ចេញពីការចងចាំរបស់អ្នកនោះទេ។ ៣) លទ្ធផលផ្សេងៗ៖ មិនថាវាជាលទ្ធផលប្រឡងឬអីក៏ដោយ ភាគច្រើនគឺវាមានឥទ្ធិពលខ្លាំងណាស់សម្រាប់ជីវិតរបស់អ្នក ជាពិសេសបើវាជាលទ្ធផលអវិជ្ជមាន អ្នកនឹងឆាប់ អស់សង្ឃឹមនៅក្នុងជីវិតយ៉ាងខ្លាំង៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.success.com
X
5s