សញ្ញា៥​យ៉ាង​ដែល​បញ្ជាក់​ថា ​ដៃ​គូ​របស់​អ្នក​មិន​មែន​ជា​ជម្រើស​​ដ៏​ល្អ​សម្រាប់​អ្នក​



យើងតែងតែហៅមនុស្សដែលយើងស្រលាញ់ឬមនុស្សដែលយើងចង់រស់នៅជាមួយក្នុងជីវិតថា "ម្នាក់នោះ”។ ប៉ុន្តែ ទោះបីជាយើងជឿជាក់ថា ម្នាក់នោះជាមនុស្សដែលយើងចង់រស់នៅជាមួយ វាក៏មានសញ្ញាមួយចំនួនដែលបញ្ជាក់ថា អ្នកនោះមិនសក្ដិសមនឹងអ្នកដែរ។ សញ្ញាខាងក្រោមនេះ នឹងបញ្ជាក់ថា ម្នាក់នោះមិនមែនជាជម្រើសសម្រាប់អ្នក។ ១) ម្នាក់នោះបានធ្វើឱ្យអ្នកបាត់បង់ជំនឿចិត្ត៖ ប្រសិនជាម្នាក់នោះបានធ្វើឲអ្នកបាត់បង់ជំនឿចិត្ត ឬម្នាក់នោះមិនជឿជាក់លើអ្នក ឬ អ្នកមិនជឿជាក់លើគេ នេះជាសញ្ញាដ៏ធំបំផុតដែលបញ្ជាក់ថាម្នាក់នោះមិនមែនជាដៃគូដ៏ល្អសម្រាប់អ្នក។ ភាពជឿជាក់គឺសំខាន់ណាស់ក្នុងទំនាក់ទំនង។ អ្នកមិនអាចមានសុភមង្គលឡើយប្រសិនជាអ្នកមិនមានការជឿទុកចិត្តលើគ្នាទៅវិញទៅមក។ ២) មិនសូវមានការទំនាក់ទំនងឬសន្ទនា៖ ដូចដែលបាននិយាយពីខាងលើ ការសន្ទនាគឺជាធាតុផ្សំមួយដ៏សំខាន់ក្នុងការទំនាក់ទំនង។ អ្នកក៏មិនបានរំពឹងម្នាក់នោះដឹងចិត្តរបស់អ្នកគ្រប់ម៉ោងដែរ។ នេះគឺជាភាពមិនអាចទៅរួច។ ហើយអ្នកក៏មិនត្រូវរំពឹងដៃគូរបស់អ្នកទាញចិត្តរបស់អ្នកដូចគ្នា។ អ្នកទាំងពីរត្រូវមានការពិភាក្សានិងនិយាយគ្នាទៅវិញទៅមក។ ប្រសិនជាម្នាក់នោះមិនចង់ពិភាក្សាទេ ម្នាក់នោះ មិនមែនជាដៃគូរបស់អ្នកឡើយ។ ៣) តើមានអនាគតល្អដែរឬទេ? ប្រសិនជាគេគិតពីអនាគតដែលគ្មានអ្នកនៅជាមួយគេ ម្នាក់នោះមិនមែនជាមនុស្សដែលគួរនៅជាមួយឡើយ។ អនាគតពិតជាមើលមិនឃើញ។ ប៉ុន្តែ ប្រសិនជាគេគិតពីអនាគតដោយគ្មានអ្នក គេប្រហែលជាយកការទំនាក់ទំនងរបស់អ្នកជាការលេងសើច។ ប្រសិនជាអីចឹងមែននោះ អ្នកគួរតែចាកចេញពីអ្នកនោះភ្លាមៗ។ ៤) មិនចែករំលែកពីអារម្មណ៍របស់គេ៖ ប្រសិនជាម្នាក់នោះហាក់ដូចជាមិនចង់ចែករំលែកអារម្មណ៍របស់គេជាមួយនឹងអ្នកទេ ម្នាក់នោះមិនល្អឡើយ។ មនុស្សប្រភេទនេះជាមនុស្សដែលគិតបានជ្រៅ ដែលពិបាកក្នុងការទាយពីជម្រៅចិត្ត។ វាពិបាកក្នុងការនៅជាមួយមនុស្សដែលមិនព្រមចែករំលែកទាត់តែសោះ។ ៥) ចារិតកូនក្មេង៖ប្រសិនជាមនុស្សដែលអ្នកនៅជាមួយនៅមានចារិតកូនក្មេង គេប្រហែលជាមិនសក្ដិសមនឹងគ្នានាពេលឥឡូវនេះទេ។ ក្នុងទំនាក់ទំនង ទោះមិនត្រូវការអ្នកធំដឹងក្តីពីរនាក់ក៏ដោយ តែប្រសិនជាមានតែអ្នក អ្នកគឺជាមនុស្សតែម្នាក់គត់ដែរត្រូវគិតរឿងគ្រប់បែបយ៉ាង។ ពេលអ្នកហត់ អ្នកអាចនឹងចាកចេញពីមនុស្សម្នាក់នោះ៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.higherperspectives.com
X
5s