រឿង​ទាំង ​៤​ដែល​អ្នក​គួរ​តែ​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់​មុន​ពេល​ទិញ​ធានារ៉ាប់រង​បច្ចុប្បន្ននេះមានមនុស្សច្រើនណាស់ដែលទុកចិត្តទៅលើការទិញធានារ៉ាប់រង សម្រាប់ខ្លួនឯងព្រមទាំងក្រុមគ្រួសារ ព្រោះថា ពួកគេគិតថា វាមិនមានការខាតបង់អីនោះទេ ហើយថែមទាំងអាចជួយពួកគេវិញបាននូវពេលដែលជួបនឹងឧប្បត្តិវហេតុដែលមើលមិនឃើញនានា តែយ៉ាងណាក៏ដោយប្រសិនបើអ្នកមានបំណងចង់ទិញមែន អ្នកគួរតែយកចំណុចទាំងអស់នេះទៅពិចារណាម្ដងទៀត៖ ១) ថ្លៃគ្របដណ្ដប់ (Cover)៖ អ្នកគួរតែពិចារណាឲ្យម៉ត់ធ្យ័ត ចំពោះចំណុចមួយនេះ តើវាសក្ដិសមនឹងតម្លៃដែរឬមួយក៏អត់ទេ ហើយអ្នកពេញចិត្តដែរឬយ៉ាងណា។ រីឯបញ្ហាមួយទៀតនោះគឺថាតើអ្នកអាចទទួលយកបានដែរឬទេ សម្រាប់តម្លៃមួយនោះ ហើយប្រសិនបើអ្នកអាចទទួលខុសត្រូវបាន តែមិនសូវជាមានថវិកានៅជាប់ខ្លួន អ្នកគួរតែកុំទាន់សាកល្បងអី វាល្អជាជាង។ ២) ក្រុមហ៊ុន៖ ការជ្រើសរើសក្រុមហ៊ុន ក៏ជាចំណុចមួយដែលមិនអាចភ្លេចបានដែរ គឺត្រូវតែរើសក្រុមហ៊ុនណាដែលអ្នកគិតថាអ្នកអាចទុកចិត្តបាន ព្រមទាំងមានការទទួលស្គាល់ពីអ្នកប្រើប្រាស់ផ្សេងៗទៀតទើបជាការល្អ។ ៣) សេវាកម្ម៖ តើក្រុមហ៊ុនដែលអ្នកនឹងទៅទិញធានារ៉ាប់រងនោះ អាចផ្ដល់សេវាកម្មបានល្អនិងរហ័សតាមអ្វីដែលអ្នកត្រូវការទេ? ព្រោះអ្នកមិនចង់មានការស្ដាយក្រោយនៅថ្ងៃមុខនោះទេ ដោយសារតែអ្នកបានដាក់លុយនៅក្នុងក្រុមហ៊ុនមួយនោះទៅហើយ។ ៤) កិច្ចសន្យា៖ មុននឹងចុះហត្ថលេខាទៅលើកិច្ចសន្យាណាមួយ អ្នកត្រូវតែអានឲ្យបានគ្រប់ជ្រុងជ្រោយ ហើយបើអ្នកមានសំណួរ ឬចំណុចណាមួយដែលអ្នកមិនសូវយល់ អ្នកគួរតែសួរភ្លាមៗតែម្ដង៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org
X
5s