អ្នកអាចកែប្រែជីវិតរបស់អ្នកសារជាថ្មី ដោយគ្រាន់តែសួរសំណួរ ៣ ទៅកាន់ខ្លួនឯង
វាជាបញ្ហាដ៏ចម្បងមួយចំពោះមនុស្សទូទៅដែលពួកគេរស់នៅក្នុងជីវិតដែលពួកគេមិនសប្បាយចិត្ត។ ពួកគេមិនបានរស់នៅជីវិតដែលពួកគេចង់បាននោះទេ តែពួកគេរស់នៅតាមវិធីដែលពួកគេត្រូវបានផ្ដល់ឱ្យទៅវិញ។ មានពេលខ្លះ ពេលឱកាសការងាររត់រកអ្នកដោយសារតែអ្នកត្រូវការលុយផងនោះ អ្នកក៏ទទួលយកការងារមួយ ដោយមិនបានគិតវែងឆ្ងាយ។ ដើម្បីកែប្រែជីវិតរបស់អ្នកសារជាថ្មី អ្នកអាចសួរសំនួរដូចខាងក្រោម៖
1) តើអ្នកចង់បានអ្វី?៖ តើអ្នកធ្លាប់សួរខ្លួនឯង នឹងសំណួរនេះដោយភាពស្មោះត្រង់ដែរឬទេ? មានមនុស្សតិចជាង១០ភាគរយដែលមានចម្លើយដ៏ស្មោះត្រង់ចំពោះសំនួរហ្នឹង។ នេះជាជីវិតរបស់អ្នក។ តើអ្នកចង់បានអ្វីក្នុងជីវិតអ្នក? តើអ្នកចង់បានជំនួញបែបណា? តើអ្នកចង់រស់នៅកន្លែងណា? តើអ្នកចង់នៅជាមួយអ្នកណា? អ្នកត្រូវឆ្លើយនឹងសំនួរបែបនេះ។
២) តើអ្នកចង់បម្រើអ្នកណា?៖ នេះជារូបមន្តមួយដែលជួយអ្នកសម្រេចបាននូវអ្វីដែលអ្នកចង់បាន។ រកប្រភេទដែលលំបាក ហើយជួយពួកគេ។ ក្នុងភាសាពាណិជ្ជកម្ម យើងហៅវាថា "តម្លៃបន្ថែម"។ អ្នកជំនួញដ៏ជោគជ័យគឺដោយសារតែផ្តល់សេវាកម្មដល់អ្នកដទៃ។
៣) ហេតុអ្វីមិនមែនឥឡូវ?៖ អ្នកត្រូវសួរសំនួរទៅខ្លួនឯងជារៀងរាល់ថ្ងៃ។ ពីព្រោះថា នៅពេលដែលអ្នកមានរឿងដែលត្រូវធ្វើជាច្រើន ខួរក្បាលរបស់អ្នកនឹងនិយាយ "ហេតុអ្វីមិនចាំថ្ងៃស្អែក?” ដោយសារតែអ្នកជាមនុស្ស ដូច្នេះហើយ ភាពខ្ជិលវាអាចកើតមាន។ ដូច្នេះហើយ ទើបមានមនុស្សជាច្រើនពន្យារការងាររបស់ពួកគេ៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.success.com