គេហទំព័រទាំង៥ដែលបង្រៀនអ្នកពីជំនាញនៃការថតរូប
មានតិចនិកជាច្រើនណាស់ នៅពីក្រោយរូបភាពដ៏ស្រស់ស្អាតដែលអ្នកបានឃើញ ប៉ុន្តែអ្នកប្រហែលជាចង់ដឹងហើយ ថាតើពួកគេប្រើប្រាស់វិធីបែបណាដើម្បីទទួលបានរូបភាពមួយដ៏ស្រស់ស្អាតបាន។ ខាងក្រោមនេះ អ្នកនឹងបានដឹងពីគេហទំព័រទាំង ៥ដែលបង្រៀនអ្នកពីជំនាញនៃការថតរូប ៖
១) Digital Photography School ៖ គេហទំព័រនេះនឹងបង្ហាញអ្នកពីរបៀបប្រើប្រាស់ កាមេរ៉ានិងឧបករណ៍ផ្សេងៗ ទៀតដែលចាំបាច់ប្រើ នៅពេលអ្នកថតរូប។
[caption id="attachment_15690" align="aligncenter" width="550"] ប្រភព៖www.userlogos.org[/caption]
២) The Photo Argus ៖ គេហទំព័រនេះនឹងបង្ហាញអ្នកពីរូបភាពស្អាតៗ ជាច្រើន រួចបង្ហាញពីវិធីណាខ្លះដែលអាចទទួលបានរូបដ៏ស្អាតបែបនេះ។
[caption id="attachment_15689" align="aligncenter" width="535"] ប្រភព៖www.creativebloq.com[/caption]
៣) The Photography Concentrate ៖ នៅក្នុងគេហទំព័រនេះអ្នកអាចស្វែងរកកន្លែងកាត់តរូបភាព ដាក់ពណ៌ឲ្យបានស្អាតតាមតែអ្នកត្រូវការ ហើយអ្នកក៏អាចកាត់ត រូបភាពស្នេហាជាមួយនឹងមនុស្សជាទីស្រលាញ់បានផងដែរ។
[caption id="attachment_15691" align="aligncenter" width="607"] ប្រភព៖www.foxyphotographers.com[/caption]
៤) Photofocus៖ គេហទំព័រនេះមិនត្រឹមតែផ្ដល់ចំណេះដឹងក្នុងការកាត់តរូបភាពទេ ថែមទាំងបង្រៀនពីវិធីសាស្ត្រកាត់តរូបក្នុងកម្មវិធីPhotoshop ផងដែរ។
[caption id="attachment_15692" align="aligncenter" width="841"] ប្រភព៖retouchingacademy.com[/caption]
៥) PhotoJojo ៖ គេហទំព័រនេះគឺជាប្រភពមួយដែលសំបូរទៅដោយចំណេះដឹងនៃការថតរូប។ អ្នកអាចសិក្សាពីគន្លឹះថ្មីៗ ដែលអ្នកដទៃមិនបានដឹង ដោយមិនចាំបាច់ចំណាយប្រាក់ទាល់តែសោះ៕
[caption id="attachment_15693" align="aligncenter" width="659"] ប្រភព៖statvoo.com[/caption]
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.lifehack.org