វិធី​ទាំង ​៤​យ៉ាង​​ដើម្បី​រក្សា​ចំណាប់អារម្មណ៍​របស់​អ្នក​ស្ដាប់​នៅ​ពេល​អ្នក​កំពុង​ធ្វើបទ​បង្ហាញ​



ការធ្វើបទបង្ហាញនេះ មានគោលដៅធំបំផុតគឺចង់ឲ្យអ្នកដែលបានស្ដាប់ចងចាំមិនមែនត្រឹមតែពេលស្ដាប់នោះទេ គឺចងចាំជារៀងរហូត។ ហេតុនេះហើយបានជាការទាមទារចំណាប់អារម្មណ៍ពីអ្នកស្ដាប់គឺជារឿងមួយដែលអ្នកត្រូវគិត។ ខាងក្រោមនេះនឹងបង្ហាញពីវិធីទាំង ៤យ៉ាងដើម្បីរក្សាចំណាប់អារម្មណ៍របស់អ្នកស្ដាប់នៅពេលអ្នកកំពុងបទបង្ហាញ៖ ១) និយាយអ្វីដែលពួកគេចង់ស្ដាប់៖ អ្នកគួរតែនិយាយអ្វីដែលពួកគេចង់ស្ដាប់ មិនមែននឹកឃើញនិយាយតាមតែអ្នកចង់និយាយនោះទេ។ បើអ្នកអាចស្វែងរកប្រធានបទណាដែលមានន័យនិងទាក់ទងគ្នាទៅនឹងអ្នកស្ដាប់ វាក៏ជាចំណុចដ៏ល្អមួយក្នុងការប្រមូលអារម្មណ៍ពួកគេមកលើអ្នកផងដែរ។ ២) ប្រាប់ពួកគេពីសារប្រយោជន៍ដែលទទួលបានពីការស្ដាប់៖ វាគឺជាចំណុចល្អមួយ ដែលអ្នកគួរតែចាប់ផ្ដើមមុននឹងធ្វើបទបង្ហាញ ។ អ្នកត្រូវប្រាប់ពីសារប្រយោជន៍ដែលពួកគេនឹងទទួលបាន ពេលចូលរួមបទបង្ហាញនោះ។ នៅពេលដែលគេដឹងពីអ្វីដែលពួកគេអាចទទួលបានហើយ គេនឹងបង្កើនការចាប់អារម្មណ៍មកលើសម្ដីរបស់អ្នក។ ៣) ត្រូវប្រើប្រាស់ពាក្យដែលងាយស្រួលស្ដាប់៖ ការប្រើប្រាស់ពាក្យពិបាកៗ នៅពេលអ្នកធ្វើបទបង្ហាញអាចនឹងធ្វើឲ្យអ្នកស្ដាប់បាត់បង់ចំណាប់អារម្មណ៍។ អ្នកនឹងធ្វើឲ្យពេលវេលាកាន់តែខាតបង់ហើយ អ្នកស្ដាប់ចាកចេញទៅដោយមានភាពស្រពិចស្រពិល មិនដឹងពីអ្វីដែលអ្នកចង់និយាយ។ ៤) និទានជារឿងខ្លះ៖ ជាការពិតណាស់អ្នកមិនអាចនិយាយចំៗទៅលើប្រធានបទដែលអ្នកលើកឡើងនោះទេ។ គប្បីត្រូវបន្ថែមជារឿងនិទាន ឬ រឿងរ៉ាវខ្លះៗ ដែលអ្នកធ្លាប់ជួប ដូចនេះអ្នកស្ដាប់នឹងកាន់តែចង់ស្ដាប់ ហើយឆាប់ចាប់បាននូវអ្វីដែលអ្នកចង់និយាយនោះយ៉ាងងាយបំផុត៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.speakingaboutpresenting.com
X
5s