សញ្ញា​ទាំង​៤​ដែល​បញ្ជាក់​ថា ​ភរិយា​របស់​អ្នក​ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់​ជាង​មុន​មនុស្សប្រុសភាគច្រើនតែងតែងឿងឆ្ងល់ថា ហេតុអ្វីបានជាមនុស្សស្រីខឹងឬងរនឹងពួកគេរហូតអីចឹង តែពួកគេមិនដែលសូវបានគិតនោះទេ ថាមកពីមូលហេតុអ្វី? មនុស្សស្រី មិនចូលចិត្តឲ្យស្វាមីរបស់ខ្លួនព្រងើយកន្ដើយដាក់ខ្លួននោះទេ គឺពួកគេត្រូវការការយកចិត្តទុកដាក់ និងការចាប់អារម្មណ៍យ៉ាងខ្លាំងពីបុរសដែលជាស្វាមី។ ខាងក្រោមនេះ គឺជាសញ្ញាដែលបញ្ជាក់ថាភរិយារបស់អ្នកត្រូវការការយកចិត្តទុកដាក់បន្ថែមពីអ្នក៖ ១) នាងមករញ៉េរញ៉ៃអ្នករហូត៖ នៅពេលដែលអ្នករវល់ជាមួយការងារឬអ្វីមួយនោះ ហើយស្រាប់តែនាងមករកអ្នក លេងប្រឡែងជាមួយអ្នក ជាដើម នេះបានន័យថា នាងចង់ឲ្យអ្នកចាប់អារម្មណ៍នាងបានខ្លះ ដូចនេះប្រសិនបើអាច អ្នកគួរតែចំណាយពេលនៅជាមួយនាងឲ្យបានច្រើនជាងមុន ហើយចេះបែងចែកពេលវេលាឲ្យបានល្អសម្រាប់ការចំណាយរវាងការងារនិងគ្រួសារ។ ២) ឧស្សាហ៍រករឿងអ្នកខុសទំនង៖ អ្នកត្រូវចងចាំថាអ្វីៗកើតឡើងដោយមានហេតុផលជានិច្ច គ្រាន់តែថាអ្នកអាចស្វែងរកហេតុផលមួយនោះឃើញទេ។ ស្វាមីល្អតែងតែធ្វើឲ្យភរិយារបស់ខ្លួនមានសេចក្ដីសុខជានិច្ច ហើយអ្នកមិនគួរគំហកដាក់នាងនោះទេ តែអ្នកគួរតែនិយាយពីហេតុផលនិងសម្រុះសម្រួលជាមួយនាងឲ្យបានល្អ។ ៣) និយាយពាក្យធ្វើឲ្យអ្នកអាណិត៖ បុរសភាគច្រើនស្រាប់តែមានអារម្មណ៍ថាធុញនៅពេលដែលមនុស្សស្រីនិយាយបែបនេះ។ ពួកគេធ្វើបែបនេះ ដើម្បីឲ្យអ្នកទៅលួងលោមពួកគេ និយាយជាមួយគេឲ្យបានច្រើនជាងមុន តែនៅពេលដែលអ្នកមិនយល់ អ្នកបែរ ជាប្រព្រឹត្តអ្វីផ្សេងខុសដាក់នាងទៅវិញ។ ៤) នាងនិយាយថាអ្នកមិនស្រលាញ់នាងដូចមុន៖ ទោះបីនាងនិយាយបែបនេះក្ដី អ្នកមិនគួរអន់ចិត្តជាមួយនាងនោះទេ ព្រោះថានាងនិយាយស្របទៅតាមកាយវិការរបស់អ្នក។ មនុស្សស្រីត្រូវការកាយវិការដែលអ្នកបញ្ជាក់ថាស្រលាញ់នាង មិនមែននិយាយបានត្រឹមតែមាត់នោះទេ៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org
X
5s