រឿង​ ៤​យ៉ាង​ ដែល​ការ​សើច​អាច​ផ្លាស់​ប្តូរ​សុខភាព​របស់​អ្នកបាន​ការសើច ការញញឹម និងភាពសប្បាយរីករាយ អាចពន្យល់ពីការសើចដែលប៉ះពាល់ដល់សុខភាពរបស់យើង។ មនុស្សខ្លះសើចខ្លាំងៗ មនុស្សខ្លះសើចតិចៗ។ល។ អ្នកអាចសើចពេលស្ដាប់កំប្លែងឬរឿងអ្វីមួយដែលកំប្លែងឬពេលមើលវីដេអូកំប្លែងជាដើម។ល។ ១) កាត់បន្ថយនូវភាពឈឺចាប់៖ មន្ទីរពេទ្យព្យាបាលជំងឺមហារីកមួយនៅអូស្ត្រាលីបានប្រើប្រាស់ការសើចដល់អ្នកជំងឺដែលមានជំងឺមហារីក។ ពួកគេបានប្រាប់ពីការប្រើប្រាស់និងប្រសិទ្ធភាពរបស់វា។ការសើចគឺអាចធ្វើឲអ្នកជំងឺភ្លេចពីភាពឈឹចាប់របស់ពួកគេ។ ម៉្យាងវិញទៀត ការសើចមានប្រសិទ្ធភាពច្រើនម៉ោង។ ២) បេះដូងនិងឈាម៖ អ្នកស្រាវជ្រាវបានសិក្សាពីប្រសិទ្ធភាពនៃការសើចទៅលើសុខភាពរបស់អ្នក។ អ្នកស្រាវជ្រាវបាននិយាយថាការសើចមានអត្ថប្រយោជន៍ជាច្រើនដល់សំពាធឈាម។ ហើយអ័រម៉ូនក៏ត្រូវបានបញ្ចេញពេលយើងអ្នក។ ៣) សុខភាពផ្លូវចិត្ត៖ ការសើចបានជួយដល់អ្នកពិបាកចិត្ត អ្នកភ័យខ្លាច។ ប្រសិនជាអ្នកមានអារម្មណ៍ថាមិនសប្បាយចិត្ត អ្នកអាចសើចបាន។ បើអ្នកអាចជៀសវៀងនូវអារម្មណ៍អវិជ្ជមានបាន អ្នកនឹងមិនមានទុក្ខកង្វល់ឡើយ។ ៤) ការទំនាក់ទំនង៖ មនុស្សពិបាកនឹងសើចណាស់ពេលពួកគេនៅម្នាក់ឯង។ វាហាក់ដូចជា អ្នកត្រូវមានដៃគូដើម្បីសើច។ ការសើចអាចបង្កើនទំនាក់ទំនងរបស់អ្នកបាន ពីព្រោះថា វាជួយអោយអ្នកមានអារម្មណ៍ល្អជាមួយមនុស្សដែលអ្នកសើចជាមួយ។ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.powerofpositivity.com
X
5s