អត្តចរិត​​ទាំង ​៥​​​ដែល​​ក្រុមហ៊ុន​ គួរ​ប្រយ័ត្ន​​មុន​ពេល​ជ្រើស​រើស​​ធ្វើ​ជា​បុគ្គលិក​​ការសម្ភាសជ្រើសរើសបុគ្គលិកសម្រាប់ការងារថ្មីមិនមែនមើលតែប្រវត្តិរូបការងារតែម៉្យាងនោះទេ។ អ្នកគ្រប់គ្រងសព្វថ្ងៃនេះមើលទាំងអស់ទៅលើបេក្ខជន មិនថាជំនាញថែមទាំងការងារជាក្រុមទៀតផង។ បុគ្គលិកលក្ខណៈមានសំខាន់ជាងជំនាញនិងបទពិសោធន៍ទៅទៀត។ ប្រសិនជាមានបេក្ខជនមានចំណុចដូចខាងក្រោម អ្នកមិនគួរជ្រើសរើសទេ។ ១) មានអំនួតជ្រុល ៖ ការមានជំនឿចិត្តជាសំខាន់។ ប៉ុន្តែ ប្រសិនបើបេក្ខជននោះមានអំនួតខ្លាំងពេក វាជាសញ្ញាអាក្រក់មួយ។ អ្នកដែលមានជំនឿចិត្តនិងអត្តចារឹកល្អ គេមិននិយាយចេញមកក្រៅទេ។ តែពួកគេយកលទ្ធផលមកបញ្ជាក់ ឬយកលទ្ធផលមកបង្ហាញ។ ២) មិនព្រមផ្លាស់ប្តូរ ៖ មនុស្សដែលមានចិត្តចង្អៀតនិងមនុស្សដែលមិនមែនគំនិតច្រើនមិនមែនជាជម្រើសដ៏ល្អសម្រាប់ក្រុមហ៊ុនរបស់អ្នកនោះទេប្រសិនជាក្រុមហ៊ុនរបស់អ្នកកំពុងត្រូវការមនុស្សដែលមានគំនិតច្រើននិងមានការឆ្នៃប្រឌិត។ រូបមន្តដែលនាំឱ្យការងារទទួលភាពជោគជ័យ គឺការបើកចិត្តទទួលគំនិតអ្នកដទៃ និងសមត្ថភាពដាក់វាចូលទៅក្នុងការងារ។ ៣) អវិជ្ជមាន ៖ ក្នុងសង្គមដ៏ប្រកួតប្រជែងនេះ បេក្ខជនគួរតែគិតទៅលើភាពដែលអាចកើតមានឡើយជាជាងឧបសគ្គដែលត្រូវជម្នះ។ ដូច្នេះហើយ ភាពអវិជ្ជមានមិនមែនជាចំណុចល្អក្នុងបេក្ខជនឡើយ។ បន្ថែមពីនេះទៀត មនុស្សដែលមិនចេះពេញចិត្តនឹងការងារ និងរអ៊ូរហូតអាចមានការប៉ះពាល់ដល់ក្រុមហ៊ុនរបស់អ្នក។ ៤) មិនខ្វល់ ៖ បេក្ខជនដែលមិនសូវខ្វល់អាចជាបេក្ខជនដែលមិនអំណោយផល។ បុគ្គលិកត្រូវមានចំណង់អំពីការងាររបស់ពួកគេ និងបន្តផ្លាស់ប្តូរតាមតម្រូវការរបស់ក្រុមហ៊ុន។ ប្រសិនជាបេក្ខជននោះមិនបានបង្ហាញពីចំណង់អ្វីទេ អ្នកមិនគួរជ្រើសរើសម្នាក់នឹងឡើយ។ ៥) ឆាប់បន្ទោសអ្នកដទៃ ៖ បេក្ខជនដែលឆាប់ស្តីបន្ទោសចំពោះកំហុសដែលពួកគេបានធ្វើមិនមែនជាបេក្ខជនល្អក្នុងក្រុមរបស់អ្នកទេ។ ប្រសិនជាពួកគេមានប្រវត្តិបន្ទោសអ្នកដទៃ ពួកគេនឹងបន្តដាក់កំហុសទៅអ្នកដទៃ។ ក្នុងនាមជាថៅកែ អ្នកនឹងមានការលំបាកពេលបញ្ហាកើតឡើយ៕ ប្រែសម្រួល ៖ អឹុង មួយយូ ប្រភព៖  www.businessnewsdaily.com
X
5s