ចំណុច ៤យ៉ាងដែលអ្នកត្រូវចងចាំពេលទិញទំនិញតាមអនឡាញ
ការលក់ដូរតាមអនឡាញ កំពុងទទួលបានការពេញនិយមនៅតាមបណ្ដាប្រទេសអភិវឌ្ឍន៍ជាពិសេសនៅអឺរ៉ុប និងអាមេរិក។ នៅពាក់កណ្ដាលឆ្នាំ២០១៦ ការលក់ដូរតាមអនឡាញមានការកើនដល់ ៨.១ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន។ ការលក់ដូរតាមអនឡាញហាក់បីដូចជាផ្តល់តម្លៃសមរម្យ និងមានភាពងាយស្រួលដល់អតិថិជន ដែលជាលទ្ធផល មនុស្សបានផ្លាស់ប្តូរពីការទិញតាមទីផ្សារទៅជាទិញអនឡាញទៅវិញ។ ទោះបីជាយ៉ាងណាក៏ដោយ ខាងក្រោមនេះជាគំនិតល្អដែលអ្នកត្រូវយល់ដឹង ពេលទិញទំនិញអនឡាញ។
១) តែងតែពិនិត្យរាល់ចំណុចនៃទំនិញ៖ ប្រសិនជាអ្នកមិនអាននូវព័ត៌មានអំពីផលិតផលទេ នេះជាកំហុសដ៏ធំមួយ។ កំហុសដែលកើតឡើងលើអតិថិជនជាច្រើនគឺមកពីធ្វើការសម្រេចចិត្តដែលផ្អែកទៅតាមរូបភាព។ ពួកគេមិនបានចំណាយក្នុងការអានព័ត៌មានឡើយ។ ដើម្បីជៀសវាងនូវកំហុសនេះ អ្នកត្រូវតែអានព័ត៌មានឱ្យបានដិតដល់។
២) ឆែកមើលតម្លៃដឹកជញ្ជូន៖ ជាធម្មតា ទំនិញទិញតាមអនឡាញត្រូវមកដល់ក្នុងរយៈពេល៣០ថ្ងៃ។ ក៏ប៉ុន្តែ តម្លៃនៃការដឹកជញ្ជូនអាចមានការខុសគ្នាតាមទីតាំង តាមទំហំ និងតាមថ្ងៃដែលអ្នកចង់ឱ្យវាមកដល់។ ក្រុមហ៊ុនខ្លះមានផ្ដល់សេវាដឹកជញ្ជូនដោយឥតគិតថ្លៃ ប៉ុន្តែអាចចំណាយពេលយូរ។ ដូច្នេះហើយ អ្នកត្រូវពិនិត្យឱ្យបានច្បាស់លាស់។
៣) ប្រៀបធៀបតម្លៃ៖ នៅពេលអ្នកប្រៀបធៀបតម្លៃ អ្នកចង់ទិញនូវទំនិញដែលមានគុណភាពល្អជាមួយតម្លៃដ៏ល្អមួយ។ មនុស្សខ្លះចូលចិត្តទិញទំនិញពេលមានការបញ្ចុះតម្លៃ ប៉ុន្តែ អ្នកខ្លះចូលចិត្តទិញទំនិញដែលមើលទៅល្អ។ វិធីដ៏ល្អគឺ អ្នកត្រូវមើលតម្លៃនិងគុណភាពនៃទំនិញ។
៤) អានពីផលិតផលទំនិញ៖ វិធីដ៏សាមញ្ញមួយក្នុងការរកទំនិញដ៏ល្អគឺអានព័ត៌មានរបស់ផលិតផល។ អ្នកណែនាំឬអានពីព័ត៌មានផលិតផលអាចជួយអ្នកយល់ដឹងបានច្រើនពីផលិតផលដែលអ្នកចង់ទិញ។ វាជាព័ត៌មានពិតចេញពីអតិថិជន ដូច្នេះហើយ វាអាចផ្ដល់គំនិតដល់អ្នកថាគួរទិញឬក៏អត់៕
ប្រែសម្រួល ៖ អឹុង មួយយូ
ប្រភព៖ www.lifehack.org