ជំហាន ៤យ៉ាងដែលអ្នកគួរធ្វើក្រោយបរាជ័យពីជំនួញ
ជារឿងធម្មតាទេ គ្មានរឿងអ្វីឬជំនួញដើរតាមគម្រោងរហូតនោះទេ។ នេះក៏ព្រោះថា សង្គមមានការផ្លាស់ប្តូរដែលបង្កជាឧបសគ្គដល់ជីវិតយើងម្នាក់ៗ។ ខាងក្រោមនេះ ជាគំនិតខ្លះៗដែលអាចជួយអ្នកឲងើបពីភាពបរាជ័យក្នុងជំនួញ។
១) ទទួលយកភាពបរាជ័យហើយរៀនពីវា ៖ ខណៈពេលដែលអ្នកកំពុងកើតទុក្ខ មិនសប្បាយចិត្ត ជំហានទីមួយដែលអ្នកត្រូវធ្វើ គឺទទួលស្គាល់ការពិត និងប្រាកដខ្លួនឯងថា អ្នកមិនអីនោះទេ។ សូម្បីតែមនុស្សជោគជ័យក៏មានបទពិសោធន៍បរាជ័យមិនតិចជាងពីរដងដែរ។ ដូច្នេះហើយ អ្នកអាចយកវាជាមេរៀនសម្រាប់អនាគតបាន។
២) ផ្លាស់ប្ដូរ៖ គេនិយាយថា ផ្លាស់ប្តូរជារឿងផ្សេង ហើយសកម្មភាពផ្លាស់ប្តូរជារឿងផ្សេង។ ប្រសិនជាអ្នកចង់ផ្លាស់ប្តូរ តែមិននិយាយចេញមក ហើយមិនធ្វើើសកម្មភាពនោះទេ មានន័យថា អ្នកប្រហែលជាមិនចំណាយអស់ពីកម្លាំងចិត្តរបស់អ្នកទេ។ អ្នកត្រូវមានការសម្រេចចិត្តក្នុងការផ្លាស់ប្តូរនិងមានសកម្មភាព។
៣) បែកចែកការងារដែលនាំឲមានការផ្លាស់ប្តូរ៖ ផ្តោតសំខាន់ទៅលើការងារដែលមានប្រយោជន៍ និងបោះបង់ចោលនូវការងារដែលគ្មានប្រយោជន៍។ ដើម្បីដឹងថា ការងារណាមានប្រយោជន៍ អ្នកអាចពិនិត្យទៅលើ បញ្ជីការងារដែលអ្នកត្រូវក្នុងថ្ងៃនេះ។
៤) មានអ្នកណែនាំ ៖ ពេលអ្នកមានបញ្ហា អ្នកអាចពិភាក្សាជាមួយមនុស្សដែលមានបទពិសោធន៍ដែលអាចជួយដោះស្រាយដល់អ្នកបាន។ ម៉្យាងវិញទៀត អ្នកណែនាំក៏អាចបង្ហាញផ្លូវដល់អ្នកដែរ។ ពួកគេមានចំណេះដឹងនិងបទពិសោធន៍ជាច្រើនដែលអាចនាំអ្នកទៅរកផ្លូវត្រូវបាន៕
ប្រែសម្រួល ៖ អឹុង មួយយូ
ប្រភព៖ www.inc.com