ចំណងទំនាក់ទំនង ៤យ៉ាងដែលអាចបំផ្លាញការងាររបស់អ្នក
អ្នកតែងតែធ្លាប់ឮពីអ្នកជោគជ័យឬអ្នកជំនួញហើយថា "ភាពជោគជ័យរបស់អ្នកអាស្រ័យទៅលើមនុស្សដែលអ្នកនៅជាមួយ”។ អ្នករិះរកគ្រប់មធ្យោបាយដើម្បីយកគេចូលក្នុងក្រុមរបស់អ្នក។ មនុស្សភាគច្រើនគិតតែដាក់កិច្ចការទៅបុគ្គលិកទៅតាមជំនាញរបស់ពួកគេ ប៉ុន្តែពួកគេភ្លេចហើយថា ទំនាក់ទំនងក៏មានឥទ្ធិពលទៅដល់ការងារដែរ។
១) គ្មានទំនាក់ទំនង៖ មានពេលខ្លះ អ្នកមានមនុស្សនៅជុំវិញ ក៏ប៉ុន្តែ អ្នកដូចជាមានតែខ្លួនឯងអីចឹង។ វាពិបាកក្នុងការចង់ជួបពិភាក្សាពីបញ្ហាអ្វីមួយ។ ការមានទំនាក់ទំនងអាចជំរុញឲអ្នកធ្វើការល្អជាងមុននិងប្រសើរជាងមុន។
២) ទំនាក់ទំនងមិនល្អ៖ នៅត្រង់ចំណុចនេះ អ្នកមានទំនាក់ទំនងដែរ ប៉ុន្តែ ទំនាក់ទំនងនោះដូចជាអាក្រក់ ឬមិនសូវល្អ។ វាពិបាកក្នុងការសុំយោបល់។ ម៉្យាងវិញទៀត អ្នកអាចបាត់កម្លាំងចិត្តនិងមានសេចក្ដីឈឺចាប់។
៣) ទំនាក់ទំនងរយៈពេលខ្លី៖ វាខុសពីចំណុចទីមួយនិងទីពីរ អ្នកមិនមែននៅម្នាក់ឯង ហើយអ្នកក៏មិនពិបាកចិត្តដែរ។ អ្នកមានអារម្មណ៍ល្អតែក្នុងរយៈពេលខ្លី។ អារម្មណ៍ល្អរយៈពេលខ្លីនេះអាចលួងលោមអ្នកនិងធ្វើឲអ្នកមានអារម្មណ៍ថាអ្នកមិនបានធ្វើអ្វីខុសឡើយ។ តែ តាមការពិត វាមិនបានជួយអ្វីដល់អ្នកសោះឡើយ។
៤) ទំនាក់ទំនងពិតប្រាកដ៖ ជ្រើសរើសតែមួយគត់ដែលអាចជួយអ្នកឬជំនួញរបស់អ្នកឲប្រសើរឡើងគឺទំនាក់ទំនងពិតប្រាកដ។ វាជាកន្លែងមួយដែលអ្នកអាចមានភាពស្មោះត្រង់ចំពោះសេចក្ដីតម្រូវការរបស់ខ្លួនចំពោះអ្នកដទៃ។ វាក៏ជាកន្លែងដែលអ្នកអាចប្រកួតប្រជែងចំពោះខ្លួនឯង៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.entrepreneur.com