រឿង​៤យ៉ាង​ដែល​អ្នក​ជោគជ័យ​ក្នុង​ការងារ​មិន​ធ្វើ​



តើអ្នកចង់បោះជំហានទៅមុខនៅកន្លែងការងារដែរឬទេ? ប្រសិនបើមែននោះ វាមិនខុសអ្វីក្នុងការសង្កេតអ្នកដទៃ និងប្រឹងពង្រឹងប្រសិទិ្ធភាពរបស់ខ្លួននោះទេ។ ខាងក្រោមនេះ ជាចំណុចទាំង ៥យ៉ាងដែលអ្នកជោគជ័យមិនធ្វើ។ ១) មិនផ្តល់តម្លៃទាបទៅលើឥរិយាបថ៖ ពួកគេតែងតែធ្វើការគិតឡើងវិញនូវឥរិយាបថរបស់ពួកគេនៅកន្លែងការងាររាល់ថ្ងៃ។ ហេតុអ្វីទៅ? ពីព្រោះពួកគេដឹងថា ឥរិយាបថដើរតួយ៉ាងសំខាន់ក្នុងការងារ។ ការរក្សាឥរិយាបថល្អគឺជារឿងមួយដ៏ពិបាកប៉ុន្តែមានប្រសិទ្ធភាពប្រសិនជាអ្នកចង់ជោគជ័យ។ ដូច្នេះហើយ អ្នកអាចថយក្រោយមួយជំហាន ហើយធ្វើការពិចារណាឡើងវិញ។ ២) មិនលះបង់សុខភាពទេ៖ ពួកគេមិនលះបង់សុខភាពរបស់ពួកគេដើម្បីធ្វើការច្រើនម៉ោងឡើយ។ ពួកគេដឹងថា ពួកគេត្រូវមើលថែខ្លួនឯង។ ពួកគេជឿថា ធ្វើការដោយមិនមើលថែខ្លួនឯងនឹងនាំឱ្យមានការនឿយហត់។ ៣) មិនផ្តោតទៅលើការងារពេញម៉ោង៖ ពួកគេដឹងថាការងារពេញម៉ោងគឺប្រហែល ៤០ម៉ោងក្នុងមួយអាទិត្យ។ វាមានផលប៉ះពាល់យ៉ាងខ្លាំង ដល់ប្រសិទ្ធភាពការងារ ហើយអ្នកក៏មិនអាចដើរទៅមុខបានដែរ។ ពេលដែលអ្នកមិនកំណត់ម៉ោងដល់ខ្លួនឯង អ្នកអាចនឹងធ្វើស្ទើរតែមួយថ្ងៃពេញ។ អ្នកមិនចាំបាច់ធ្វើការពេញម៉ោងនោះទេ តែអ្នកត្រូវប្រាកដថា កម្លាំងរបស់អ្នកអាចធ្វើការដូចដល់ការងារពេញម៉ោងអីចឹងដែរ។ ៤) មិនមើលងាយការសម្រាក៖ អ្នកប្រហែលជាគិតថា ការសម្រាកអង្គុយលេងគឺខ្ជះខ្ជាយពេលវេលា។ អ្នកជោគជ័យមិនគិតអីចឹងនោះទេ។ វាគ្មានអ្វីខុសក្នុងការសម្រាកពីការងារពេលអ្នកត្រូវការវានោះឡើង។ អ្នកជំនាញបានផ្តល់យោបល់ថា មនុស្សម្នាក់ៗគួរសម្រាក ៥នាទីក្នុងមួយម៉ោង៕ ប្រែសម្រួល ៖ អឹុង មួយយូ ប្រភព៖ www.lifehack.org
X
5s