ផ្នត់​គំនិត​ទាំង​៤​ដែល​អ្នក​គួរ​តែ​រៀន​ពី​បុគ្គល​ជោគជ័យ​



ដូចដែលអ្នកបានដឹងហើយថា បុគ្គលជោគជ័យគឺជាបុគ្គលដែលមានទម្លាប់ល្អ បុគ្គលិកលក្ខណៈល្អ អត្តចរឹតល្អ មិនតែប៉ុណ្ណោះនោះទេ គឺពួកគេមានផ្នត់គំនិតដ៏គួរឲ្យស្ញប់ស្ញែង និងគួរឲ្យយកជាគំរូតាមផងដែរ។ អ្នកគួរតែយកផ្នត់គំនិតទាំងអស់នោះ យកមកពិចារណា ហើយប្រសិនបើអ្នកយល់ថាល្អ អ្នកអាចយកមករៀនបានដើម្បីអាចទទួលបាននូវភាពជោគជ័យនៅថ្ងៃខាងមុខ៖ ១) ទទួលស្គាល់ខ្លួនឯង៖ បុគ្គលជោគជ័យស្គាល់ពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួនឯង ហើយពួកគេតែងតែទទួលស្គាល់ជានិច្ចថាពួកគេជាមនុស្សបែបណា ពួកគេមិនព្យាយាមធ្វើខ្លួនទៅតាមបរិបទសង្គមនោះទេ ហើយពួកគេអភិវឌ្ឍខ្លួនឯងជានិច្ច ដើម្បីឲ្យក្លាយទៅជាមនុស្សល្អជាងមុន។ ២) មានគោលដៅទៅមុខ៖ ពួកគេមិនដែលដាក់គោលដៅដែលសក្ដិសមជាមួយសមត្ថភាពរបស់ខ្លួននាពេលបច្ចុប្បន្ននោះទេ ផ្ទុយទៅវិញ ពួកគេចូលចិត្តដាក់គោលដៅដែលនៅឆ្ងាយជាងសមត្ថភាពពួកគេបន្តិច។ ការធ្វើបែបនេះ នឹងរឹតតែពួកគេមានការតស៊ូ ប្រឹងប្រែង ខំជម្នះគ្រប់ឧបសគ្គដើម្បីអាចសម្រេចគោលដៅមួយនោះ។ ៣) ពិចារណារឿងខ្លួនអ្នកច្រើនជាងរឿងអ្នកដទៃ៖ មនុស្សមួយចំនួនចូលចិត្តដឹងរឿងអ្នកដទៃណាស់ ដែលធ្វើឲ្យពួកគេកើតភាពស្មុគស្មាញដោយសារតែអ្នកដទៃ តែពួកគេមិនសូវជាបានខ្វល់ខ្វាយ ពីរឿងខ្លួនឯងប៉ុន្មាននោះទេ ដូចនេះអ្នកគួរតែផ្លាស់ប្ដូរទម្លាប់មួយនេះចេញទៅទើបជាការល្អ។ ៤) ស្គាល់ពេលដែលគួរបោះបង់ឬមិនគួរ៖ ពេលខ្លះ អ្នកមិនគួរចាប់អ្វីមួយជាប់មិនលែងនោះទេ គឺអ្នកត្រូវតែបោះបង់វាចោល តែអ្នកត្រូវតែចេះថ្លឹងថ្លែងឲ្យបានម៉ត់ចត់ថាតើអ្នកដល់ពេលបោះបង់វាពិតប្រាកដហើយមែនឬ? តើអ្នកបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់អ្នកហើយមែនទេ? តើវាពិតជាដល់ពេលដែលអ្នកត្រូវបោះបង់មែនឬ? គិតឲ្យបានច្បាស់មុននឹងអ្នកជ្រើសរើសបោះបង់អ្វីមួយចោល៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.success.com
X
5s