វិធីសាស្ត្រ​​ដើម្បី ប្រលង​ជាប់​ និង​បាន​ពិន្ទុ​ខ្ពស់​នឹក​ស្មាន​មិន​ដល់​



ការខំរៀនមកពីដើមឆ្នាំជារឿងសំខាន់ តែអ្នកក៏ត្រូវការគន្លឹះខ្លះៗដើម្បីធ្វើឲ្យចំណេះដឹងដែលអ្នកទទួលបាននោះរឹតតែមានប្រសិទ្ធភាពនៅពេលដែលអ្នកប្រលង។ មនុស្សមិនដូចគ្នានោះទេ ដូចនេះយើងក៏ប្រើវិធីសាស្ត្រខុសៗគ្នាដែរ តែចំណុចខាងក្រោមនេះ មានប្រសិទ្ធភាពសម្រាប់មនុស្សទូទៅដែលអ្នកអាចយកទៅប្រើប្រាស់បាន ដើម្បីប្រឡងបានពិន្ទុខ្ពស់៖ ១) រៀបគម្រោង៖ អ្នកនឹងត្រូវបានគេទុកពេលឲ្យខ្លះមុនពេលប្រឡង ដើម្បីមើលមេរៀន ដូចនេះអ្នកមិនត្រូវធ្វេសប្រហែសនោះទេ អ្នកត្រូវតែរៀបចំឲ្យច្បាស់ថាថ្ងៃនេះអ្នកនឹងរៀនអំពីមុខវិជ្ជាមួយណា ហើយនៅទីណា ជាមួយអ្នកណា និងប្រើប្រាស់រយៈពេលប៉ុន្មានទើបគ្រប់គ្រាន់។ ២) ហាមពន្យារពេលជាដាច់ខាត៖ បើអ្នកមិនចង់ស្ដាយក្រោយនោះទេ អ្នកមិនត្រូវពន្យារពេលជាដាច់ខាត ព្រោះវានឹងធ្វើឲ្យមេរៀនរបស់អ្នកគរគ្នា ហើយដល់ពេលនោះ ប្រសិនបើអ្នកចង់មើល ក៏អ្នកគ្មានពេលគ្រប់គ្រាន់នោះដែរ។ ៣) គេងឲ្យបានគ្រប់គ្រាន់៖ សិស្សមួយចំនួនមិនខំរៀនតាំងពីដើមនោះទេ តែពួកគេបែរជាព្យាយាមនៅប៉ុន្មានថ្ងៃចុងក្រោយ ដោយមិនគេង ឬគេងតិចពេកជាដើម ដែលជាមូលហេតុបណ្ដាលឲ្យពួកគេធ្វើមិនបានល្អទៅវិញនៅក្នុងថ្ងៃប្រលងដោយសារតែបញ្ហាសុខភាព។ ៤) កុំធ្វើឲ្យមានការរំខាន៖ អ្នកអាចទៅរកកន្លែងណាស្ញប់ស្ងាត់ដើម្បីមើលមេរៀន ឬបិទទូរស័ព្ទរបស់អ្នកក៏បានដែរ ធ្វើយ៉ាងណាឲ្យប្រាកដថាអ្នកនឹងមិនត្រូវបានរំខានដោយបញ្ហាណាមួយនោះទេ៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.greenpandatreehouse.com
X
5s