ប្រទេស​ទាំង​១៥​នាំ​ចេញ​កាហ្វេ​ច្រើន​ជាង​គេ​លើ​លោក ក្នុង​នោះ​ក៏​មាន​សមាជិក​អាស៊ាន​ផង​ដែរ​



ប្រទេសដែលនៅក្នុងតំបន់អាមេរិកឡាទីន និងតំបន់ការីប៊ីន (Caribbean) ត្រូវបានដឹងថាជាតំបន់ដែលនាំចេញកាហ្វេ ខ្ពស់ជាងគេបំផុតលើលោក ក្នុងឆ្នាំ២០១៥ កន្លងទៅនេះ។ បន្ទាប់មក តំបន់អឺរ៉ុបគឺជាតំបន់នាំចេញច្រើនជាងគេផងដែរ បន្ទាប់ពីតំបន់អាមេរិកឡាទីន និងតំបន់ការីប៊ីន(Caribbean) នេះ។ ខាងក្រោមនេះនឹងបង្ហាញអ្នកឲ្យកាន់តែដឹងច្បាស់ទៀតថា តើមានប្រទេសណាខ្លះ ដែលនាំចេញកាហ្វេច្រើនជាងគេ៖ ១) ប្រទេសប្រេស៊ីល ( ៥,៦ពាន់លានដុល្លារអាមេរិក , ១៨,២ភាគរយ) ២) ប្រទេសកូឡុំប៊ី ( ២,៦ពាន់លានដុល្លារអាមេរិក , ៨,៤ភាគរយ) ៣) ប្រទេសវៀតណាម ( ២,៤ពាន់លានដុល្លារអាមេរិក , ៧,៩ភាគរយ) ៤) ប្រទេសអាល្លឺម៉ង់ ( ២,២ពាន់លានដុល្លារអាមេរិក , ៧,៣ភាគរយ) ៥) ប្រទេសស្វីស ( ២ពាន់លានដុល្លារអាមេរិក , ៦,៧ភាគរយ) ៦) ប្រទេសអ៊ីតាលី ( ១,៤ពាន់លានដុល្លារអាមេរិក , ៤,៦ភាគរយ) ៧) ប្រទេសឥណ្ឌូណេស៊ី ( ១,២ពាន់លានដុល្លារអាមេរិក , ៤,១ភាគរយ) ៨) ប្រទេសបែលហ្ស៊ិក ( ១,១ពាន់លានដុល្លារអាមេរិក , ៣,៥ភាគរយ) ៩) ប្រទេសហុងឌុយរ៉ាស់ ( ១ពាន់លានដុល្លារអាមេរិក , ៣,៤ភាគរយ) ១០) ប្រទេសអេត្យូពី ( ១ពាន់លានដុល្លារអាមេរិក , ៣,៣ភាគរយ) ១១) សហរដ្ឋអាមេរិក ( ៩៤៧,៦លានដុល្លារអាមេរិក , ៣,១ភាគរយ) ១២) ប្រទេសបារាំង ( ៧០៣,៨លានដុល្លារអាមេរិក , ២,៣ភាគរយ) ១៣) ប្រទេសហ្គាតេម៉ាឡា ( ៦៦៤,៥លានដុល្លារអាមេរិក , ២,២ភាគរយ) ១៤) ប្រទេសប៉េរូ ( ៥៨៤,៥លានដុល្លារអាមេរិក , ១,៩ភាគរយ) ១៥) ប្រទេសឥណ្ឌា ( ៥៤០,៧លានដុល្លារអាមេរិក , ១,១៨ភាគរយ) ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.worldstopexports.com
X
5s