អ្នកដែលចូលចិត្តកុហកគេ ចូលចិត្តឱ្យលេសទាំង៤យ៉ាងខាងក្រោមនេះ
ទទួលស្គាល់ទៅថា ពួកយើងម្នាក់ៗសុទ្ធតែធ្លាប់កុហកក្នុងជីវិតយើងនេះគ្រាន់តែថាតិច ឬក៏ច្រើន។ អ្នកខ្លះព្យាយាមកុហកដោយសារពួកគេមិនចង់ធ្វើអ្វីមួយឬព្យាយាមគេចវេស។ អ្នកស្រាវជ្រាវរកឃើញថា មនុស្សយើងចូលចិត្តកុហក ទៅលើមនុស្សដែលមានអំណាចជាងយើង។ ខាងក្រោមនេះ ជាពាក្យញឹកញាប់ដែលមនុស្សកុហកចូលចិត្តប្រើ។
១) ពួកគេគ្មានពេលគ្រប់គ្រាន់៖ មនុស្សកុហកនឹងព្យាយាមរកលេសមួយនេះ ហើយប្រាប់អ្នកថា ពួកគេគ្មានពេលសម្រាប់តែខ្លួនឯង។ មនុស្សដែលកុហកអ្នកថា គ្មានពេលធ្វើអ្វីដែលអ្នកបានដាក់ឱ្យ និងនិយាយថា ពួកគេគ្មានពេលធ្វើទេ ហើយពួកគេមានកិច្ចការជាច្រើនដែលត្រូវធ្វើ។
២) ភ្លេច៖ មនុស្សកុហកចូលចិត្តប្រើពាក្យ "ភ្លេច" ព្រោះថា ពាក្យមួយនេះគ្មានសារៈសំខាន់ចំពោះពួកគេឡើយ។ ការភ្លេចនូវរឿងអ្វីដែលមានសារៈសំខាន់ចំពោះអ្នក គឺបង្ហាញថា អ្នកនោះមិនខ្វាយខ្វល់ចំពោះអ្នក។ហើយអ្នកឈឺចាប់។ ប្រសិនជាអ្នកធ្លាប់ស្តាប់ឮពាក្យនេះ ជាញឹកញាប់ អ្នកគួរប្រាក់អ្នកកុហកថា អ្នកដឹងពីលេសមួយនេះ។
៣) ពួកគេជាមនុស្សពូកែ ឬអស្ចារ្យ៖ មនុស្សយើងប្រហែលជាចូលចិត្តកុហកនូវរឿងមិនពិតមួយចំនួនដែលពួកគេគិតថាជារឿងអាក្រក់។ ពួកគេប្រហែលរៀបរាប់ថា ពួកគេល្អប៉ុណ្ណេះ ខ្លាំងប៉ុណ្ណោះ ពូកែប៉ុណ្ណេះដោយសារតែពួកគេជឿថា អ្នកដទៃនឹងសរសើររូបគេ។
៤) ពួកគេមិនចង់ធ្វើឲអ្នកឈឺចាប់៖ ការលាក់បាំងការពិត ឬការនិយាយកុហកក្នុងលក្ខណៈបំណងល្អ មនុស្សជាទូទៅចាត់ទុកថា វាគ្មានអ្វីទេ ពីព្រោះថា អ្នកកុហកធ្វើនេះដើម្បីកុំឱ្យមនុស្សម្នាក់ទៀតឈឺចាប់តែប៉ុណ្ណោះ។ ឧទាហរណ៍ថា សង្សាររបស់អ្នកសួរអ្នកថា ពួកគេធាត់ដែរឬទេ អ្នកប្រហែលជាឆ្លើយថាអត់ទេ៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.powerofpositivity.com