ចំណុច​បី​យ៉ាង​ដែល​អ្នក​នឹង​រៀន​​ ​ពេល​បែក​បាក់​ពី​ស្នេហា​



តើអ្នកធ្លាប់មានអារម្មណ៍ឈឺចាប់ដែរឬទេ? ប្រាកដណាស់ យើងម្នាក់ៗសុទ្ធតែធ្លាប់ប្រទះរឿងនេះក្នុងឆាកជីវិតរបស់យើង។ ប្រសិនជាអ្នកបែកបាក់ស្នេហា ចូលអ្នកអង្គុយគិតឡើងវិញ។ រឿងអ្វីៗសុទ្ធតែអាចបង្រៀនយើងពីអ្វីមួយ។ ខាងក្រោមនេះ គឺជាចំណុច ៣យ៉ាងដែលអ្នកនឹងរៀន ពេលបែកបាក់ពីស្នេហា៖ ១) វាជាទំព័រថ្មីក្នុងឆាកជីវិត៖ ឆាកជីវិតយើងរាល់ថ្ងៃប្រៀបបានដូចជាវគ្គនៅក្នុងសៀវភៅអីចឹងដែរ។ ពេលអ្នកបែកបាក់ស្នេហា វាប្រៀបបានដូចជាសាច់រឿងដែលនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ។ សៀវភៅដែកល្អតែងតែពោរពេញទៅដោយភាពលំបាកនិងភាពរីករាយ។ ជីវិតមនុស្សក៏អីចឹងដែរ។ ២) គោលបំណងច្បាស់ជាងមុន៖ ផលប្រយោជន៏នៃការបែកបាក់ស្នេហាគឺអ្នកអាចដឹងពីគោលបំណងរបស់អ្នកច្បាស់ជាងមុន។ នៅពេលអ្នកគ្មាននរណាម្នាក់នៅក្បែរ អ្នកមានពេលអង្គុយគិតពីរឿងការងារឬរឿងផ្សេងៗជាដើម។ ៣) អ្នកនឹងតបទៅនឹងរឿងខុសពីមុន៖ ក្រោយពីបាត់បង់ស្នេហា អ្វីៗគឺប្លែកទាំងអស់។ អ្នកនឹងគ្មានការគិត ឬមានអារម្មណ៍ដូចកាលពីមុនទៀតទេ។ ឧទាហរណ៍ថា ចម្រៀងដែលអ្នកស្តាប់រាល់ថ្ងៃ ក្រោយពេលបាត់បង់ស្នេហា អ្នកនិងស្តាប់ឮក្នុងន័យផ្សេងទៅវិញ។ អ្នកនឹងរៀនចេះ ពីវិធីគ្រប់គ្រងអារម្មណ៍របស់អ្នកជាងមុន៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.addicted2success.com
X
5s