ពណ៌សំលៀកបំពាក់​ ៣យ៉ាង​ដែល​អ្នក​មិន​ត្រូវ​ពាក់​ជា​ដាច់​ខាត​នៅ​ពេល​សម្ភាសន៍​



ការស្វែងរកការងារមិនមែនជារឿងងាយស្រួលនោះទេ។ ពេលអ្នករកការងារ អ្វីៗត្រូវបានរាប់បញ្ចូល មិនថា អ្វីដែលអ្នកនិយាយ ការចងសក់ ឬ ការស្លៀកពាក់គឺត្រូវបានរាប់បញ្ចូលទាំងអស់។ ដូច្នេះហើយ អ្នកត្រូវជ្រើសរើសឲបានស្រួលបួល។ ១) ពណ៌ទឹកក្រូច៖ តាមការស្រាវជ្រាវ មិនថាអ្នកស្រឡាញ់ពណ៌នេះខ្លាំងប៉ុណ្ណានោះទេ អ្នកមិនត្រូវពាក់វាឡើង។ គេបានរកឃើញថា ពណ៌ទឹកក្រូចនេះអាចធ្វើអ្នកមើលទៅហាក់ដូចជាគ្មានជំនឿចិត្តក្នុងខ្លួន។ បើគ្មានជំនឿចិត្ត អ្នកមិនអាចបង្ហាញពីភាពខ្លាំងរបស់អ្នកទៅកាន់ថៅកែឡើង។ ២) ពណ៌ក្រហម៖ ពណ៌ដែលមានពន្លឺខ្លាំងដូចពណ៌ក្រហមអាចមានការប៉ះពាល់ទៅនឹងអារម្មណ៍ ហើយវាមិនសូវមានឥទ្ធិពលល្អទេ ប្រសិនជាយើងនិយាយក្នុងពេលសម្ភាសន៍។ ជម្រើសដ៍ល្អអ្នកត្រូវចាកចេញឲឆ្ងាយពីពណ៌មួយនេះ។ អ្នកគ្រប់គ្រងអាចស្រឡាញ់ ឬមិនស្រឡាញ់ពណ៌ក្រហម។ ដូច្នេះហើយ ប្រសិនជាអ្នកមិនមានការណាត់ជួបទេ អ្នកមិនចាំបាច់ពាក់ពណ៌ក្រហមនេះទេ។ ៣) ពណ៌ប្រផេះ ៖ ពណ៌ប្រផេះមើលទៅហាក់ដូចជាពណ៌ដែលសុវត្ថិភាព ពីព្រោះថា ពណ៌ប្រផេះនេះមានពណ៌រាងស្រអាប់។ នៅក្នុងការសម្ភាស អ្នកសម្ភាសអាចគិតថា អ្នកមិនមានជំនឿចិត្តគ្រប់គ្រាន់។ ដូច្នេះហើយ អ្នកគួរតែរកសំលៀកបំពាក់ដែលមានពណ៌ខុសពីពណ៌ប្រផេះ៕ ប្រែសម្រួល ៖ អឹុង មួយយូ ប្រភព៖  www.cheatsheet.com
X
5s