ធ្លាប់​ឆ្ងល់​ដែរ​ឬ​ទេតើ​ហេតុ​អ្វី​បាន​ជា​អ្នក​គួរ​ផ្ដល់​កម្លាំង​ចិត្ត​ និង​សេចក្ដី​ស្រលាញ់​ដល់​អ្នក​ដទៃ?​



តើអ្នកធ្លាប់ចាប់អារម្មណ៍អំពីសកម្មភាពរបស់អ្នកចំពោះអ្នកនៅជុំវិញខ្លួនអ្នកដែរឬទេ? តើអ្នកដែលបានពិចារណាដែរឬទេ ថាសកម្មភាពទាំងអស់ហ្នឹងនឹងផ្ដល់ផលល្អ ក៏ដូចជាផលអាក្រក់បែបណានោះ? អ្នកត្រូវចាំថា ការលើកទឹកចិត្តក៏ដូចជាក្ដីស្រលាញ់ដែលអ្នកមានឲ្យមនុស្សជុំវិញខ្លួន មានតម្លៃធំធេងមែនទែន ដោយប្រើប្រាស់ហេតុផល ៤ខាងក្រោមនេះ៖ ១) ឲ្យពួកគេបន្តជីវិតទៅមុខទៀត៖ គ្មាននរណាម្នាក់ដឹងនោះទេ ថាអ្នកនៅជុំវិញខ្លួនពួកគេកំពុងតែនៅក្នុងស្ថានភាពបែបណានោះ ដូចនេះប្រសិនបើអ្នកនិយាយអ្វីល្អៗដែលចាត់ទុកជាការលើកទឹកចិត្តសម្រាប់ពួកគេ នឹងធ្វើឲ្យពួកគេរឹតតែមានកម្លាំងតស៊ូជាមួយនឹងអ្វីដែលពួកគេកំពុងតែជួបប្រទះ។ ២) ធ្វើឲ្យពិភពលោកស្រស់បំព្រងឡើង៖ អ្នកមិនអាចផ្លាស់ប្ដូរពិភពលោកទាំងមូលបានក៏ពិតមែនតែអ្នកអាចធ្វើឲ្យជាកន្លែងមួយដែលគួរឲ្យរស់នៅ មិនមែនគួរឲ្យខ្លាចនោះទេ។ នេះកើតឡើងនៅពេលដែលអ្នកមើលលោកក្នុងផ្លូវល្អ ហើយប្រើប្រាស់សេចក្ដីស្រលាញ់ សេចក្ដីអត់ឱន ក៏ដូចជាការអាណិតឲ្យបានច្រើន។ ៣) ក្លាយជាមនុស្សល្អ៖ រឿងទាំងអស់ខាងលើនេះហើយ គឺជារឿងដែលមនុស្សល្អធ្វើជានិច្ច ព្រោះថាការធ្វើបែបនេះមិនត្រឹមតែជួយអ្នកដទៃ តែវាក៏ជាចំណែកមួយដែលធ្វើឲ្យអ្នកក្លាយជាមនុស្សម្នាក់ដែលមានការគិតខ្ពង់ខ្ពស់ផងដែរ៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.addicted2success.com
X
5s