តើ​មនុស្ស​ប្រភេទ​ណា​ដែល​អ្នក​អាច​នឹង​រៀប​ការ​ជា​មួយ ​អាស្រ័យ​លើ​ការងារ​របស់​អ្នក​បាន?​



តើអ្នកធ្លាប់ដឹងទេថា ស្នេហានិងការងារ មានការជាប់ទាក់ទងនឹងគ្នាយ៉ាងដូចម្ដេច? តាមការស្រាវជ្រាវ បានរកឃើញថា ការងាររបស់អ្នកអាចជួយទាយអ្នកបានថា តើអ្នកណាដែលអាចនឹងរៀបការជាមួយ។ ខាងក្រោមនេះ ជាប្រភេទការងារដែលអាចនឹងរៀបការជាមួយគ្នានៅទីបញ្ចប់។ ១) គ្រូបឋមនិងគ្រូដែលបង្រៀនក្មេងចន្លោះ៩ដល់១៣ឆ្នាំ ៖ គ្រូស្រីដែលបង្រៀននៅសាលាបឋមច្រើនតែរៀបការជាមួយគ្រូបុរសដែលបង្រៀនក្មេងចន្លោះ៩ដល់១៣ឆ្នាំ។ ហើយបុរសដែលបង្រៀននៅសាលាបឋមវិញច្រើនតែរៀបការជាមួយគ្រូនារីដែលបង្រៀននៅសាលាបឋមដូចគ្នា។ ២) ការវិភាគផ្នែកសេដ្ឋកិច្ច ៖ នារីដែលវិភាគសេដ្ឋកិច្ចច្រើនតែរៀបការជាមួយអ្នកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ។ ចំណែកបុរសដែលវិភាគសេដ្ឋកិច្ចវិញច្រើនតែរៀបការជាមួយអ្នកកម្រិតកណ្ដាលផ្នែកហិរញ្ញវត្ថុ។ ៣) អ្នកធ្វើការនៅប្រលានយន្តហោះ៖ នារីដែលធ្វើការនៅប្រលានយន្តហោះច្រើនតែរៀបការជាមួយបុរសដែលធ្វើការនៅប្រលានយន្តហោះដូចគ្នា។ ឯបុរសដែលធ្វើការនៅប្រលានយន្តហោះវិញច្រើនតែរៀបការជាមួយនារីធ្វើការលើប្រលានយន្តហោះដែរ។ ៤) អ្នកជំនួញការ៖ អ្នកជំនួញការនារីច្រើនតែរៀបការជាមួយថៅកែឬអ្នកគ្រប់គ្រង។ ឯអ្នកជំនួញការបុរសវិញច្រើនតែរៀបការជាមួយនារីដែលធ្វើការនៅក្នុងការិយាល័យ។ ៥) អ្នកបម្រើសេវាកម្ម៖ អ្នកបម្រើសេវាកម្មនារីច្រើនតែរៀបការជាមួយមេចុងភៅ។ ឯអ្នកបម្រើសេវាកម្មបុរសច្រើនតែរៀបការជាមួយមនុស្សដែលបម្រើការជាអ្នកបម្រើសេវាដូចគ្នា៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.businessinsider.com
X
5s