សុភាសិត​ទាំង​ ៤​​យ៉ាង​ដែល​អ្នក​គួរ​ចង​ចាំ​ពេល​អ្នក​មាន​អារម្មណ៍​មិន​ល្អ​



នៅពេលខ្លះ អ្នកក៏មានអារម្មណ៍ថា មិនសប្បាយចិត្តដោយគ្មានហេតុផលអ្វីទាំងអស់។ ហើយអ្នកមិនចង់ធ្វើអ្វីទាំងអស់ក្រៅពីគេងលើគ្រែ។ ទោះបីជាយ៉ាងណាក៏ដោយ មានរឿងខ្លះយើងមិនអាចជៀសវាងបានទេនៅក្នុងឆាកជីវិតយើងនេះ។ ខាងក្រោមនេះជាសុភាសិតទាំង ៤ដែលអាចជួយអ្នកឲមានអារម្មណ៍ល្អឡើងវិញពេលអ្នកមិនសប្បាយចិត្ត។ ១) នៅចំណុចខ្លះ អ្នកបំភ្លេចចោលនូវរឿងដែលអ្នកគិតថាគួរកើតមាន អ្នកគួរតែរស់នៅនាពេលបច្ចុប្បន្ន៖ ជីវិតតែងតែក្រឡាប់ចាក់នូវអ្វីដែលយើងបានរំពឹងទុក។ ពេលអ្នកមិនសប្បាយចិត្តលើកក្រោយ ចូលអ្នកព្យាយាមដោះស្រាយវានិងទទួលយកការ។ ២) កុំទាយ! អ្នកមិនដឹងថាម្នាក់នេះ (ខ្លួនឯង) ឆ្លងកាត់ឧបសគ្គអ្វីខ្លះទេ៖ អ្នកមិនគួរឲសំពាធដល់ខ្លួនឯងខ្លាំងពេកទេ។ ទម្រាំមកដល់ចំណុចនេះអ្នកក៏ឆ្លងកាត់ឧបសគ្គអស់ជាច្រើន។ ដូច្នេះហើយ អ្នកត្រូវឲតម្លៃដល់ខ្លួនឯង។ ការមានអារម្មណ៍មិនល្អ មិនមានន័យថាអ្នកជាមនុស្សអាក្រក់ទេ។ ៣) រឿងល្អនឹងកើតមានឡើងក្រោយពេលអ្នកផ្ដាច់ខ្លួនពីគំនិតអវិជ្ជមាន៖ តើអ្នកគិតថា អារម្មណ៍មិនល្អរបស់អ្នកកើតចេញពីសង្គមឬមនុស្សដែលនៅជុំវិញខ្លួនឯង? ត្រូវចងចាំថា អ្នកអាចកំណត់ប្រភេទមនុស្សដែលអ្នកចង់រាប់អានជាមួយ។ ការផ្ដាច់ខ្លួនពីមនុស្សឬអ្វីដែលអវិជ្ជមានអាចជួយអ្នកមានអារម្មណ៍ល្អបាន។ ៤) ពេលវេលាប្រៀបបានដូចជាទន្លេអីចឹង តែវាកន្លងហួសហើយវាមិនមែនកើតឡើងម្តងទៀតទេ។ ដូច្នេះហើយ អ្នកគួរតែរីករាយនូវរាល់នាទីដែលអ្នកមាន៖ ពេលវេលាមិនរង់ចាំនរណាម្នាក់ឡើង។ ដូច្នេះហើយ រីករាយជាមួយពេលវេលាដែលអ្នកមាន។ ការមានអារម្មណ៍មិនល្អជារឿងធម្មតា។ ប៉ុន្តែ អ្នកនូវតែអាចរកភាពរីករាយក្នុងនោះជានិច្ច៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.powerofpositivity.com
X
5s