ប្រទេសទាំង១៣ដែលនាំចេញស្បែកជើងស្បែកច្រើនជាងគេបង្អស់នៅលើពិភពលោក
ការនាំចេញនូវស្បែកជើងស្បែកទូទាំងពិភពលោកទាំងអស់មានទំហំប្រហែល ៥៤,៤ ពាន់លានដុល្លារដែលក្នុងនោះ ប្រទេសអាស៊ីហាក់បីដូចជាមានប្រៀបជាងខាងប៉ែកអឺរ៉ុបច្រើនគួរសម។ ខាងក្រោមនេះគឺជាប្រទេសទាំង១៣ដែលធ្វើការនាំចេញស្បែកជើងស្បែកច្រើនជាងគេនៅទូទាំងពិភពលោក៖
១) ប្រទេសចិន៖ ១០,៩ ពាន់លានដុល្លារ (២០,១%)
២) ប្រទេសអ៊ីតាលី៖ ៧,៧ ពាន់លានដុល្លារ (១៤,២%)
៣) ប្រទេសវៀតណាម៖ ៦,១ ពាន់លានដុល្លារ(១១,២%)
៤) ប្រទេសឥណ្ឌូណេស៊ី៖ ២,៧ ពាន់លានដុល្លារ(៥%)
៥) ប្រទេសអាល្លឺម៉ង់៖ ២,៥ ពាន់លានដុល្លារ(៤,៥%)
៦) ហុងកុង៖ ២,៥ ពាន់លានដុល្លារ(៤,៥%)
៧) ប្រទេសអេស្ប៉ាញ៖ ២,១ ពាន់លានដុល្លារ(៣,៩%)
៨) ប្រទេសប៊ែលហ្សិក៖ ២ ពាន់លានដុល្លារ(៣,៦%)
៩) ប្រទេសឥណ្ឌា៖ ១,៩ ពាន់លានដុល្លារ(៣,៥%)
១០) ប្រទេសព័រទុយហ្គាល់៖ ១,៨ ពាន់លានដុល្លារ(៣,៤%)
១១) ប្រទេសបារាំង៖ ១,៦ ពាន់លានដុល្លារ(២,៩%)
១២) ប្រទេសហូឡង់៖ ១,៥ ពាន់លានដុល្លារ(២,៧%)
១៣) ចក្រភពអង់គ្លេស៖ ១,២ ពាន់លានដុល្លារ(២,២%)៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.worldstopexports.com