រឿងរ៉ាវ​ចិត្ត​សាស្ត្រ​ ដែល​អ្នក​គួរ​យល់​ដឹង​



ខាងក្រោមនេះគឺជារឿងចិត្តសាស្ត្រដែលអ្នកគួរដឹង ព្រោះថាវាជាប់ទាក់ទងជាមួយនឹងការរស់នៅប្រចាំថ្ងៃរបស់អ្នកតែម្ដង ហើយពាក្យទាំងអស់នេះ ក៏មិនអាចចេះតែនិយាយបាននោះដែរ ដោយសារតែវាក៏ត្រូវបានសង្កេតជាយូរឆ្នាំ និងលើមនុស្សផ្សេងៗគ្នា ទើបអាចចេញជាលទ្ធផលដូចខាងក្រោមនេះបាន៖ ១) បទចម្រៀងដែលអ្នកចូលចិត្តគឺភាគច្រើនសុទ្ធតែពាក់ព័ន្ធទៅនឹងរឿងរ៉ាវរបស់អ្នក ២) ចំណាយពេលជាមួយអ្នកដទៃច្រើន នឹងធ្វើឲ្យអ្នកក្លាយជាមនុស្សម្នាក់ដែលសប្បាយរីករាយ ៣) ការចំណាយថវិកាដើម្បីដើរកម្សាន្តធ្វើឲ្យជីវិតអ្នកមានតម្លៃជាងការដើរទិញរបស់ ៤) ការអនុវត្តទៅសាសនាខ្លះអាចធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្បើយជាងមុនច្រើន ៥) អ្នកនឹងមានអារម្មណ៍ថាធុញថប់ខ្លាំងបំផុតរាប់ចាប់ពីអាយុ១៨ ដល់ ៣៣ ឆ្នាំ ៦) នៅពេលដែលអ្នកទម្លាយគោលដៅរបស់អ្នកចេញទៅ អ្នកនឹងមានអត្រាតិចណាស់ក្នុងការសម្រេចវា៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.highperspectives.com
X
5s