តើ​ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ភាសា​អង់គ្លេស​អ្នក​អាច​ធ្វើ​អ្វី​បាន​ខ្លះ?​



ប្រសិនជាអ្នកមានទេពកោសល្យរៀនភាសាតាំងពីកំណើត អ្នកអាចប្រើប្រាស់ទេពកោសល្យនោះសម្រាប់ការងារនៅតាមជំនួញអន្តរជាតិ នយោបាយអន្តរជាតិ ឬក៏ជួយសហគមន៍របស់អ្នក។ ការងារដែលមានការទាក់ទងជាក់ស្ដែងទៅនឹងភាសារួមបញ្ចូលការពន្យល់ឬការបកប្រែ។ ឱកាសផ្សេងមានដូចជា៖ ទំនាក់ទំនងការទូត អក្សរសាស្ត្រ ផ្នែកសារព័ត៌មាន ច្បាប់ វិស័យអប់រំ និងធ្វើការតាមអង្គការក្រៅរដ្ឋាភិបាល។ល។ ១) អ្នកបកប្រែនៅសន្និសីទ៖ ការងារនៅសន្និសីទមានរួមបញ្ចូលអ្នកមិនចេះភាសាអន្តរជាតិ។ ការងារប្រភេទនេះមានដូចជាជំនួញអន្តរជាតិនិងផ្នែកការទូត។ ហើយគេត្រូវការអ្នកបកប្រែដែលមានសមត្ថភាពខ្ពស់ក្នុងបកប្រែលើសពីពីរភាសាទៅជាភាសាដើមមួយ។ សម្រាប់មុនតំណែងខ្លះដូចជានៅអង្គការសហប្រជាជាតិ សមត្ថភាពនេះគឺចាំបាច់ជាខ្លាំង។ ២) អ្នកបកប្រែផ្ទាល់មាត់៖ អ្នកបកប្រែទាមទារឱ្យអមដំណើរទៅជាមួយមេរបស់ពួកគេ។ ហើយពួកគេត្រូវធានានូវលទ្ធភាពដែលត្រូវធ្វើការប្រាស្រ័យក្នុងទាក់ទងអំឡុងពេលដែលពួកគេស្នាក់នៅក្រៅប្រទេស។ ម៉្យាងវិញទៀត អ្នកបកប្រែត្រូវមានសមត្ថភាពបកមុខវិជ្ជាខុសៗគ្នាជាច្រើន។ ៣) បកប្រែក្នុងប្រព័ន្ធតុលាការ៖ អ្នកបកប្រែត្រូវមានវត្តមានក្នុងតុលាការនិងជួយបកប្រែដល់ជនជាតិបរទេសដែលមិនមានសមត្ថភាពក្នុងការទំនាក់ទំនងជាភាសាខ្មែរ។ អ្នកបកប្រែត្រូវដឹងពីប្រព័ន្ធតុលាការនិងច្បាប់ផ្សេងៗ។ ៤) អ្នកបកប្រែផ្នែកអក្សរសាស្ត្រ៖ អ្នកបកប្រែដូចជារបៀបនៃការសរសេរក្នុងទស្សនាវដ្ដី សៀវភៅ កំណាព្យ និងរឿងខ្លីៗ ពីភាសាមួយទៅភាសាមួយទៀត។ អ្នកធ្វើការផ្នែកនេះ ភាគច្រើនមានឱកាសធ្វើការជាមួយអ្នកនិពន្ធដើម្បីរក្សានូវអត្ថន័យដើម។ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.worldwidelearn.com
X
5s