គ្រាន់​តែ​ការ​នាំ​ចេញ​កប្បាស​តែ​ប៉ុណ្ណោះ​ ប្រទេស​ខាង​ក្រោម​នេះ​រក​ប្រាក់​ចំណូល​បាន​រាប់​ពាន់​លាន​ដុល្លារ​



តាមការឲ្យដឹងពី គេហទំព័រ World Top Exportsបានបង្ហាញឲ្យឃើញពីការនាំចេញកប្បាសទៅលក់នៅជុំវិញពិភពលោក ហើយបានប្រាក់ចំណូលសរុបដែលទទួលបានមកវិញគឺមានប្រមាណ៥៤,៣ ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៥។  ខាងក្រោមនេះនឹងបង្ហាញអ្នកឲ្យកាន់តែដឹងច្បាស់ទៀតថា តើមានប្រទេសណាខ្លះដែលនាំចេញកប្បាសច្រើនជាងគេ៖ ១) ប្រទេសចិន ( ១៥,៨ពាន់លានដុល្លារអាមេរិក , ២៩,១ភាគរយ) ២) ប្រទេសឥណ្ឌា ( ៧,៥ពាន់លានដុល្លារអាមេរិក , ១៣,៨ភាគរយ) ៣) សហរដ្ឋអាមេរិក ( ៥,៩ពាន់លានដុល្លារអាមេរិក , ១០,៨ ភាគរយ) ៤) ប្រទេសប៉ាគីស្ថាន (៣,១ពាន់លានដុល្លារអាមេរិក , ៥,៧ ភាគរយ) ៥) ទីក្រុងហុងកុង (២,៣ ពាន់លានដុល្លារអាមេរិក , ៤,៣ភាគរយ) ៦) ប្រទេសវៀតណាម ( ១,៨ពាន់លានដុល្លារអាមេរិក , ៣,២ភាគរយ) ៧) ប្រទេសទួរគី (១,៧ពាន់លានដុល្លារអាមេរិក , ៣,១ភាគរយ) ៨) ប្រទេសអ៊ីតាលី (១,៥ពាន់លានដុល្លារអាមេរិក , ២,៧ភាគរយ) ៩) ប្រទេសប្រេស៊ីល ( ១,៤ ពាន់លានដុល្លារអាមេរិក , ២,៧ភាគរយ) ១០) ប្រទេសអាល្លឺម៉ង់ ( ៩៩៨,៩ លានដុល្លារអាមេរិក , ១,៨ភាគរយ) ១១) ប្រទេសអ៊ូបេគីស្ថាន ( ៨៣៥,៤ លានដុល្លារអាមេរិក , ១,៥ភាគរយ) ១២) ប្រទេសអូស្ត្រាលី ( ៨២០,៦លានដុល្លារអាមេរិក , ១,៥ភាគរយ) ១៣) ប្រទេសឥណ្ឌូណេស៊ី ( ៧៣១,៦ លានដុល្លារអាមេរិក , ១,៣ភាគរយ) ១៤) ប្រទេសអេស្ប៉ាញ ( ៦៥២ លានដុល្លារអាមេរិក , ១,២ភាគរយ) ១៥) ប្រទេសកូរ៉េខាងត្បូង ( ៦៤៤,៨ លានដុល្លារអាមេរិក , ១,២ភាគរយ) ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.worldstopexports.com
X
5s