បើ​ដឹង​ពី​ហេតុផល​ទាំង​នេះ អ្នក​នឹង​មិន​មើល​រំលង​ថ្ងៃ​កំណើត​របស់​ខ្លួន​ទៀត​ទេ​



សម្រាប់អ្នកដែលតែងតែភ្លេចថ្ងៃកំណើតខ្លួន ឬ មួយក៏មិនចាត់ទុកថាវាជាថ្ងៃសំខាន់នោះ អ្នកអាចនឹងយល់ខុសពីវា។ វាជាថ្ងៃដែលអ្នកចាប់កំណើត ហើយវាមានតែម្ដងប៉ុណ្ណោះក្នុងរយៈពេលមួយឆ្នាំ។ ដូចនេះបើអ្នកចំណាយពេលតែមួយថ្ងៃប្រារព្ធ វា ឬក៏មិនបាច់ធ្វើអ្វីអស្ចារ្យពេកក៏បាន ក៏វានៅតែមានន័យសម្រាប់ជីវិតអ្នកផងដែរ។ ខាងក្រោមនេះជាហេតុផលដែលអ្នកត្រូវដឹង៖ ១) ថ្ងៃដែលបង្ហាញពីភាពខ្លាំងរបស់អ្នក៖ វាជាថ្ងៃមួយដែលកំណត់ពីភាពជោគជ័យ និងភាពខ្លាំងរបស់អ្នក ដែលធ្លាប់បានឆ្លងកាត់ឧបសគ្គជាច្រើន ក្នុងជីវិត តាំងពីពេលកើតរហូតដល់ពេលនេះ។ ដូចនេះអ្នកគួរ តែជប់លៀង ឬ ធ្វើអ្វីឲ្យសប្បាយរីករាយ ដើម្បីអបអរភាពខ្លាំងរបស់ខ្លួន។ ២) ធ្វើឲ្យខ្លួននិងអ្នកដទៃសប្បាយរួមគ្នា៖ ហេតុអ្វីអ្នកមិនចំណាយពេលវេលាថ្ងៃនោះ ដើម្បីផ្ដល់ភាពសប្បាយរីករាយដល់ខ្លួនឯង និងមនុស្សជាទី ស្រលាញ់ជុំវិញខ្លួនទៅ? វាជាថ្ងៃដែលអ្នកកើតនៅលើលោកនេះ ប្រសិនបើគ្មានថ្ងៃនោះទេ តើអ្នកអាចមានអ្វីៗ ដូចសព្វថ្ងៃដែរឬ អត់? ៣) អ្នកអាចធ្វើអ្វីដែលអ្នកប្រាថ្នាបាន៖ អាចថា អ្នកចង់បង្ហាញពីអ្វីអស្ចារ្យមួយដែលអ្នកមានគម្រោងនឹងធ្វើវា ប៉ុន្តែអ្នកពុំទាន់មានឱកាសល្អនៅឡើយ ។ ដូចនេះអ្នកអាចយកថ្ងៃកំណើត មកបង្ហាញអ្នកគ្រប់គ្នាឲ្យបានដឹង ថា អ្នកចង់ធ្វើអ្វីខ្លះសម្រាប់ជីវិត។ អាចថា អ្នកចង់ទិញផ្ទះថ្មី ចង់បានការងារថ្មី ឬក៏មានដំណឹងល្អៗ ប្រាប់ដល់អ្នករាល់គ្នាក៏មាន។ ៤) វាអាចជួយជំរុញជីវិតអ្នកទៅមុខ៖ វាអាចឲ្យអ្នក កាន់តែមានថាមពលសម្រាប់ការឆ្ពោះទៅរកគោលដៅ ដែលអ្នកមាន។ វាជាថ្ងៃដែលធ្វើឲ្យអ្នកប្រៀបធៀបពីខ្លួនឯង ថាពេលមុនអ្នកបានធ្វើអ្វី ហើយពេលនេះអ្នកសម្រេចបានអ្វីខ្លះហើយក្នុងជីវិត ហើយថ្ងៃមុខទៀតអ្នកមានគម្រោងថាចង់ធ្វើអ្វីបន្តទៀត៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ senseofyou.com
X
5s