ប្រសិន​ជា​អ្នក​មិន​មាន​លុយ​សន្សំ នេះ​ជា​​ហេតុ​ផល​ដែល​អ្នក​គួរ​ចាប់​ផ្ដើម​សន្សំ​ទោះបីជាអ្នកមានអារម្មណ៍ថា ការទិញរបស់ទាំងនោះសុទ្ធតែជាការចាំបាច់ វាមានសារៈសំខាន់ក្នុងការសន្សំ។ បើមិនដូច្នេះទេ អ្នកនឹងជួបបញ្ហានៅថ្ងៃណាមួយជាមិនខាន។ ប៉ុន្តែ ការដឹងពីសារៈសំខាន់នៃការសន្សំ គឺមិនគ្រប់គ្រាន់ទេ ការចេះសន្សំទើបជាការសំខាន់។ ១) សុំការបញ្ចុះតម្លៃ៖ នាសង្គមបច្ចុប្បន្ន ក្រុមហ៊ុនមួយចំនួនពិតជាអាចបញ្ចុះតម្លៃលើផលិតផលរបស់ពួកគេទៅកាន់អតិថិជន។ ប៉ុន្តែ ក្រុមហ៊ុនមិនចុះតម្លៃដោយខ្លួនឯងនោះទេ។ អ្នកដែលជាអតិថិជនត្រូវសួរដោយខ្លួនឯង។ ប៉ុន្តែ មិនឱ្យតថ្លៃគេថោកពេក ពោលគឺឱ្យតម្លៃមួយដែលគួរសម។ បើមិនបញ្ចុះតម្លៃ ក៏គួរតែចេះតថ្លៃដែរ។ ២) អត់ធ្មត់៖ អ្នកអាចប្រកួតប្រជែងខ្លួនឯងបានដោយមិនទិញទំនិញក្នុងរយៈពេល២៤ម៉ោង។ នៅពេលដែលអ្នកចង់ទិញទំនិញ អ្នកគួរទប់ចិត្តឱ្យបានក្នុងរយៈពេល ២៤ម៉ោងបើសិនបើទំនិញនោះមិនសំខាន់ និងចាំបាច់ពេកទេ។ ប្រសិនជានៅថ្ងៃស្អែក អ្នកនៅតែចង់ទៀត ចាំទិញនេះ។ ប៉ុន្តែ ដោយវិធីនេះ បានជួយកាត់បន្ថយការទិញអស់ជាច្រើន។ ៣) ការលើកទឹកចិត្តពីមិត្តភក្ត្រ៖ វាជារឿងមួយដែលអ្នកគួរធ្វើក្នុងការសន្សំលុយជាក្រុម។ នៅពេលដែលអ្នកបង្ហាញឬប្រាប់ពីគោលបំណងនៃការសន្សំលុយ ដើម្បីទិញ ផ្ទះ ទូរស័ព្ទ ឬកាមេរ៉ា។ល។ វាជួយឲអ្នកសន្សំប្រាក់បានកាន់តែច្រើនពីព្រោះថា ក្រុមគ្រួសារនិងមិត្តភក្ត្រគាំទ្រអ្នក។ ៤) ឆែកតម្លៃមុនពេលទិញ៖ ការទិញទំនិញភ្លាមៗដោយមិនបានឆែកមើលតម្លៃគឺជាកំហុសមួយ ពីព្រោះថាអ្នកមិនអាចទទួលបានតម្លៃមួយដែលធូរថ្លៃ។ លើសពីនេះទៅទៀត អ្នកអាចទិញទំនិញក្នុងតម្លៃថ្លៃ។ ដូច្នេះហើយ មុនពេលដែលអ្នកទិញ អ្នកគួរតែឆែកមើលតម្លៃសិន៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.lifehack.org
X
5s