ឱកាសរកប្រាក់ចំណូលបន្ថែម ទោះបីជាអ្នកមានការងារពេញម៉ោងក៏ដោយ
នៅក្នុងសង្គមដោយពោលពេញទៅទំនួលខុសត្រូវនិងការប្រកួតប្រជែង វាជារឿងធម្មតាទេដែលមនុស្សពេញវ័យមានការងារដល់២ឬ៣ ដើម្បីរកប្រាក់ចំណូលបន្ថែម និងដើម្បីរស់នៅស្រួល។ សង្គមបច្ចុប្បន្ន បច្ចេកវិទ្យាបានជួយដល់មនុស្សលោកជាច្រើននិងជាអ្វីដែលមនុស្សអាចទាញយកផលប្រយោជន៍បានយ៉ាងច្រើនទៀតផង។ ខាងក្រោមនេះ ជាឱកាសការងារដែលអាចជួយអ្នករកប្រាក់ចំណូលបន្ថែមបាន។
១) ការបង្រៀនអនឡាញ៖ នេះជាការងារក្រៅម៉ោងមួយសម្រាប់មនុស្សដែលមានការងារពេញម៉ោងរួចទៅហើយ។ អ្វីដែលពិសេសអំពីការងារនេះ គឺអ្នកអាចគ្រប់គ្រងពេលវេលារបស់អ្នកបាន។ ការងារបង្រៀនតាមអនឡានភាគច្រើនគឺបង្រៀនភាសាអង់គ្លេសទៅកាន់មនុស្សដែលមិនសូវចេះ។
២) អ្នកនិពន្ធអនឡាញ៖ នេះក៏ការងារមួយផ្សេងទៀតសម្រាប់អ្នករកការងារបន្ថែម។ ទោះបីជាវាមានការលំបាកជាងការងារបង្រៀនអនឡាញ ប៉ុន្តែការងារសរសេរអនឡាញអាចជួយពង្រឹងចំណេះដឹងដែលអ្នកមិនធ្លាប់ដឹងពីមុនមក។
៣) វីដេអូតាម Youtube៖ ប្រព័ទ្ធផ្សព្វផ្សាយមានដូចជា Youtube ជាដើម ផ្តល់ឱកាសដល់អ្នករកលុយដោយគ្រាន់តែដាក់វីដេអូនៅលើគេហទំព័ររបស់ពួកគេ។ វីដេអូកំប្លែងឬអប់រំអាចទទួលបានការគាំទ្រជាច្រើន។ ចងចាំថា ប្រសិនជាអ្នកចង់រកប្រាក់ចំណូលបន្ថែម ចូលធ្វើវាឲល្អ។
៤) ទីប្រឹក្សាអនឡាញ៖ ប្រសិនជាអ្នកមានចំណេះដឹងពីជំនាញឬផ្នែកណាមួយ ដូចជា គណនី ច្បាប់ ការលក់។ល។ ការងារក្រៅម៉ោងមួយនេះពិតជាសក្ដិសមនឹងអ្នក។ អ្នកអាចប្រើប្រាស់ចំណេះ ដែលអ្នកធ្លាប់រៀន ហើយអ្នកអាចពង្រឹងចំណេះដឹងឲកាន់តែខ្លាំងថែមទៀត។
៥) អ្នកបកប្រែ៖ ប្រសិនជាអ្នកចេះ ភាសាលើសពីពីរឡើងទៅ អ្នកមានឱកាសច្រើនណាស់សម្រាប់រកការងារ ពីព្រោះថាមានថៅកែជាច្រើនកំពុងរកមនុស្សប្រភេទនេះ៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.lifehack.org