វិធី​៤​យ៉ាង​ដែល​អាច​នាំ​​​សេចក្ដី​ល្អ​ក្នុង​ជីវិត​ដល់​អ្នក​រាល់​ពេល​​អំពើល្អក្នុងសង្គមនាពេលបច្ចុប្បន្ន ពិតជាកម្ររកបានណាស់ និងមានពេលខ្លះ យើងរាល់គ្នាប្រៀបបានដូចជារស់នៅក្នុងសង្គមដ៏សែនមមាញឹកនិងខ្វល់តែពីរឿងរបស់ខ្លួន។ យើងរាល់គ្នាក៏កាន់តែប្រើប្រាស់បណ្ដាញប្រព័ន្ធអ៊ីនធឺណិតច្រើនឡើយ។ យើងអាចឃើញមានការផុសរឿងផ្សេងៗដែលមិនល្អទាល់តែសោះ។ ក៏ប៉ុន្តែ តាមការស្រាវជ្រាវរកឃើញថា អំពើល្អនិងចិត្តល្អល្អ នាំមកនូវសុខភាពល្អថែមទៀតផង។ ខាងក្រោមនេះជាវិធីងាយៗដែលអ្នកអាចធ្វើបាន។ ១) ញញឹម៖ អ្នកគួរសើចឲបានច្រើន។ ការសើចនេះមិនមែនសម្រាប់តែអ្នកដទៃទេ តែសម្រាប់ខ្លួនអ្នកផ្ទាល់។ មើលទៅកាន់កញ្ចក់ហើយញញឹម។ អ្នកត្រូវប្រយ័ត្នប្រយែងចំពោះទឹកមុខរបស់អ្នក។ អ្នកត្រូវចូលរួមសកម្មភាពដែលអាចធ្វើឲអ្នកសើច។ វាគ្មានអ្វីសប្បាយជាងការសើចនោះទេ។ ២) ឲ ៖ អំពើល្អគឺមិនអាចវាស់វែងបានទេ។ អ្នកអាចឲរបស់ដែលអ្នកលែងត្រូវការ។ យើងម្នាក់ៗសុទ្ធតែមានរបស់ដែលយើងមិនត្រូវការជាច្រើន ហើយវាទាំងនេះបានក្លាយទៅជាសំរាមទៀតផង។ អ្នកមិនចាំបាច់លក់របស់ចាស់ៗនោះទេ អ្នកគួរតែឲវាទៅកាន់អ្នកក្រវាមានប្រយោជន៍ជាជាង។ អ្នកមិនអាចជួយមនុស្សទាំងអស់ទេ តែអ្នកអាចជួយតាមលទ្ធភាពដែលអ្នកអាចធ្វើទៅបាន។ ៣) ទទួល៖ នៅពេលមាននរណាម្នាក់ជួយអ្នក ទទួលវាចុះ។ នៅពេលមនុស្សផ្ដល់ដំបូន្មានដល់អ្នក កត់សម្គាល់វា។ ការអនុញ្ញាតខ្លួនឯងទទួលយកអំពើល្អនោះមានអត្ថប្រយោជន៍ដែលអ្នកនឹកស្មានមិនដល់។ មនុស្សមានអារម្មណ៍ល្អ រាល់ពេលដែលពួកគេអាចធ្វើអ្វីមួយសម្រាប់អ្នកដទៃ។ ៤) និយាយ៖ អ្នកគួរតែក្លាហានក្នុងការនិយាយ។ កុំខ្លាចអ្នកដទៃនិយាយអ្វីពីអ្នក។ នៅពេលខ្លះ អ្នកមានគំនិតល្អៗដែលអ្នកអាចចែករំលែកបាន ហើយព័ត៌មាននោះ អាចជួយអ្នកខ្លះបាន។ ដូច្នេះហើយប្រើប្រាស់បទពិសោធន៍ដែលអ្នកមាន។ អ្នកនិយាយរកគ្នាក៏ជាឱកាសដែលធ្វើអ្នកមានភាពជិតស្និទ្ធផងដែរ៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.lifehack.org
X
5s