គន្លឹះទាំង ៤ ក្នុងការត្រៀមខ្លួនឱ្យបានល្អ ដើម្បីអាចប្រឡងអ្វីក៏ជាប់
ការរៀនត្រៀមមុនប្រឡង គឺជារឿងដ៏សំខាន់ដែលមិនអាចចោលបាន។ តែយ៉ាងណាក៏ដោយការរៀនដោយគ្មានគន្លឹះឬវិធីសាស្ត្រត្រឹមត្រូវ ក៏អាចធ្វើឲ្យការរៀនត្រៀមមិនមានប្រសិទ្ធភាពផងដែរ។ ខាងក្រោមនេះ គឺជាគន្លឹះដែលអ្នកអាចយកទៅប្រើប្រាស់បានដើម្បីទទួលបានពិន្ទុខ្ពស់ ឬចំណាត់ថ្នាក់ល្អ៖
១) រៀបចំគម្រោង៖ អ្នកគួរគិតថា អ្នកមានមុខវិជ្ជាប៉ុន្មានដែលត្រូវរំលឹក និងមានរយៈពេលប៉ុន្មានសម្រាប់រំលឹក រួចរៀបចំពេលវេលាឲ្យបានល្អថាថ្ងៃនេះរំលឹកអ្វី ហើយថ្ងៃស្អែករំលឹកពីអ្វីវិញ ហើយអ្នកគួរទុកមួយថ្ងៃចុងក្រោយដើម្បីសម្រាកលំហែខួរក្បាលល្អជាជាង។
២) ញាំរបស់ដែលមានជីជាតិល្អ៖ អ្នកគួរតែញាំអ្វីដែលផ្ដល់អត្ថប្រយោជន៍ដល់ខួរក្បាលរបស់អ្នកក្នុងការចងចាំឬគិតសម្រាប់ជាជំនួយជាពិសេសគឺនៅក្នុងថ្ងៃប្រឡងនេះតែម្ដង។ អ្នកក៏គួរតែជៀសវាងញាំអាហារណាដែលអាចធ្វើឲ្យអ្នកងាយក្ដៅខ្លួន ឈឺពោះជាដើម ព្រោះវានឹងក្លាយជាឧបសគ្គសម្រាប់អ្នកផងដែរ។
៣) ចេះសម្រាក៖ ការបែងចែកពេលសម្រាកក៏ជារឿងសំខាន់ផងដែរ ដូចជាការសម្រាកមួយរយៈពេលខ្លី។ អ្នកអាចឆ្លៀតពេលសម្រាក ១០ ទៅ១៥នាទី ក្នុង១ ម៉ោង ដើម្បីឲ្យខួរក្បាលរបស់អ្នកមានពេលអាចសម្រាកបានខ្លះ។
៤) រៀនម្ដងបន្តិចៗ៖ អ្នកគួរតែរៀនមេរៀន មួយម៉ោង ឬយ៉ាងណាក៏ដោយ ទៅតាមល្បឿនរបស់អ្នកដែលអាចធ្វើទៅបាន ធ្វើយ៉ាងណាកុំឲ្យតែធ្វើបាបខ្លួនឯង រហូតគ្មានពេលសម្រាក ឬពេលញាំបាយទៅបានហើយ៕