ប្រសិនជាអ្នកមានសញ្ញា ៥យ៉ាងនេះ នោះបញ្ជាក់ថា អ្នកគួរតែរកការងារថ្មីហើយ​



អ្នកប្រហែលជាសប្បាយចិត្តខ្លាំងពេលអ្នកទទួលបានការងារជាលើកដំបូង។ ប៉ុន្តែ ក្រោយមកអ្នកមានអារម្មណ៍ធុញនឹងការងារនោះ។ រៀងរាល់ថ្ងៃច័ន្ទ អ្នកមិនដែលចង់ទៅធ្វើការទៀតទេ។ តើមកពីមូលហេតុអ្វី? អ្នកក៏ប្រហែលជាមិនដឹងថា ការងារនេះមិនសក្ដិសមនឹងអ្នកឬយ៉ាងណា។ ប៉ុន្តែ មានពេលខ្លះ អ្នកគួរតែធ្វើការសម្រេចចិត្តជាថ្មីតើអ្នកគួរបន្តធ្វើការទៀតឬអត់? ខាងក្រោមនេះ ជាមូលហេតុដែលបង្ហាញថា ការងារមិនសក្ដិសមនឹងអ្នក។ ១) អ្នកមិនត្រូវបានថៅកែឲតម្លៃ៖ ប្រសិនជាអ្នកមិនធ្លាប់ទទួលបានការសរសើរពីថៅកែ ឬការតម្លើងប្រាក់ខែឬមុនតំណែងក្រោយពីនៅក្រុមហ៊ុនអស់មួយរយៈ នេះជាពេលដែលអ្នកគួរធ្វើការសម្រេចចិត្តថា អ្នកគួរប្រើប្រាស់ជំនាញរបស់អ្នកនៅកន្លែងណាមួយថ្មីទៀត។ ២) ខុសពីគោលការណ៏ផ្ទាល់ខ្លួន៖ ប្រសិនជាអ្នកមិនយល់ស្របជាមួយនឹងការងាររបស់ក្រុមហ៊ុន នេះក៏ជាពេលដែលអ្នកគួរគិតពិចារណាឡើងវិញដែរ ថាតើគួរធ្វើទៀតអត់? ប្រសិនជាគោលការណ៏ផ្ទុយពីគោលការណ៏ផ្ទាល់ខ្លួន អ្នកគួរតែចាកចេញ។ ៣) អ្នកធ្វើការងារមិនល្អ៖ តើអ្នកកំពុងធ្វើការដែលមិនទាក់ទងទៅនឹងជំនាញរបស់អ្នកមែនទេ? ឬក៏កំពុងធ្វើការដើម្បីតែលុយមួយមុនទេ? សញ្ញាមួយដែលអាចប្រាប់អ្នកអំពីការងារនោះគឺពេលអ្នកត្រូវការពេលវេលាជាច្រើនសម្រាប់ការងារមួយ។ ការងារនោះទាមទារការខំប្រឹងពីអ្នកយ៉ាងខ្លាំង។ ៤) ការងាររបស់អ្នកមិនទៅមុខ៖ ប្រសិនជាអ្នកដើរដល់ចំណុចដែលអ្នកមានអារម្មណ៍ថាអ្នកមិនបានរីកចម្រើនទៅមុខទៀត អ្នកគួរតែដាក់ពាក្យសុំឈប់។ ការងារអាចនឹងស្ថិតនៅមួយកន្លែង ពេលដែលក្រុមហ៊ុនរបស់អ្នកលែងមានមុខតំណែងថ្មីសម្រាប់អ្នក។ ៥) អ្នកមិនសប្បាយចិត្តនឹងការងារ៖ ប្រសិនជាអ្នកទៅធ្វើការគ្រាន់តែទៅធ្វើការ ទៅផ្ទះ ងូតទឹកឬចាប់ផ្តើមសកម្មភាពជាថ្មីនោះ នេះជាពេលដែលអ្នកគួរផ្លាស់ប្តូរ។ ការងារក៏ទាមទារឲមានការពេញចិត្តពីអ្នកខ្លួនឯងដែរ៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.cheatsheet.com
X
5s