ទម្លាប់ទាំង ៥ដែលមនុស្សជោគជ័យតែងតែធ្វើមុនពេលចូលគេង​



រឿងចុងក្រោយដែលអ្នកធ្វើមុនពេលចូលគេងនោះ គឺមានឥទ្ធិពលខ្លាំងណាស់ទៅលើអារម្មណ៍ ឬថាមពលនៅថ្ងៃស្អែក។ វាក៏អាស្រ័យទៅលើថាតើ អ្នកគេងប៉ុន្មានម៉ោងនិងគេងលក់ស្រួលដែរឬទេ។ មនុស្សជោគជ័យ ដឹងថា ភាពជោគជ័យរបស់ពួកគេអាស្រ័យទៅលើទម្លាប់របស់ពួកគេ។ ខាងក្រោមនេះ ជាទម្លាប់ប្រចាំថ្ងៃដែលមនុស្សជោគជ័យតែងតែធ្វើមុនពេលចូលគេង។ ១) អានសៀវភៅ៖ អ្នកជំនាញបានយល់ស្របថា ការអានជារឿងចុងក្រោយមួយដែលមនុស្សជោគជ័យតែងតែធ្វើមុនពេលចូលគេង។ លោក Barak Obama និងលោក Bill Gates សុទ្ធតែចំណាយពេលយ៉ាងតិច ៣០នាទីក្នុងការអានសៀវភៅដែរ។ ២) ផ្តាច់ប្រព័ទ្ធអីុនធើណិត៖ មនុស្សជោគជ័យមិនធ្វើអ្វីទាក់ទងនឹងការងារនោះទេ។ ពួកគេក៏មិនឆែកមើលសារអ្វីដែរ ពីព្រោះថា ប្រសិនជាពួកគេធ្វើអ្វីទាក់ទងនឹងការងារមុនពេលចូលគេង ពួកគេពិបាកនឹងគេងលក់ស្រួលព្រោះខួរក្បាលនឹងតែគិតរឿងការងារ។ ៣) មិនលេងបណ្តាយទំនាក់ទំនងសង្គមដទៃទៀត៖ ការមិនឆែកសារមិនមែនន័យថាអ្នកគួរទៅលេង Facebook Youtube ឬ Twitterនោះទេ។ តាមការសិក្សារកឃើញថា ពន្លឺនៅតាមអេក្រង់មានផលប៉ះពាល់ច្រើនជាងរឿងល្អ។ ៤) រៀបចំគម្រោង៖ ការសម្អាតរឿងក្នុងខួរក្បាលគឺជារឿងមួយដែលល្អ។ មនុស្សជោគជ័យតែងតែរៀបចំគម្រោងដែលពួកគេចង់ធ្វើនាថ្ងៃបន្ទាប់។ ហើយគម្រោងទាំងនោះជួយឲពួកគេមានគោលដៅនៅថ្ងៃបន្ទាប់។ ៥) ចំណាយពេលជាមួយគ្រួសារ៖ វាមានសារៈសំខាន់ក្នុងការចំណាយពេលជាមួយគ្រួសារ មិនថាអ្នកនិយាយលេងជាមួយដទៃរបស់អ្នកឬកូនរបស់អ្នកឬលេងជាមួយឆ្កែរបស់អ្នក។ វាជារឿងល្អដែលអ្នកមានទំនាក់ទំនងជាមួយគ្រួសារ។ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.businessinsider.com
X
5s