ទម្លាប់ងាយៗដែលអាចជួយដល់ផលិតភាពរបស់អ្នក
វាពិតមានសារៈសំខាន់ក្នុងការចាប់ផ្តើមនូវថ្ងៃថ្មីជាមួយទម្លាប់ត្រឹមត្រូវ។ អ្នកគួរតែព្យាយាមកែប្រែទម្លាប់អាក្រក់របស់ខ្លួនឯង និង ប្រកាន់យកនូវទម្លាប់ល្អៗរបស់មនុស្សជោគជ័យ។ ខាងក្រោមនេះជាវិធីដែលអាចជួយអ្នកបាន។
១) ញុាំអាហារពេលព្រឹក៖ តើអ្នកមានកត់សម្ពាល់ខ្លួនឯងដែរទេថា ថ្ងៃខ្លះអ្នកមានអារម្មណ៍នឹងថាមពលជាមួយនឹងថ្ងៃថ្មីនោះ ហើយថ្ងៃខ្លះអ្នកខ្ជិលទៅវិញ។ ការទទួលទានអាហារពេលព្រឹកពិតជាអាចជួយអ្នកឲមានថាមពលបាន។ ការទទួលទានអាហារសុខភាពនៅពេលព្រឹកក៏អាចជួយអ្នកឲជម្នះនូវកិច្ចការពេញមួយថ្ងៃដែរ។
២) ចាប់ផ្តើមតាមគម្រោងរបស់អ្នក៖ ក្រោយពីទទួលទានអាហារពេលព្រឹក អ្នកអាចចាប់ផ្តើមជាមួយគម្រោងរបស់អ្នក។ ដូច្នេះហើយ វាពិតជាមានសារៈសំខាន់ដែលអ្នកមានគម្រោងតាំងពីយប់។ គម្រោងរបស់អ្នកគួរតែមានពេលវាលាដែលអ្នកត្រូវធ្វើផងដែរ។ ការមានគម្រោងជួយអ្នកសម្រេចកិច្ចការដែលសំខាន់ជាងការងារដទៃទៀត។
៣) ធ្វើកិច្ចការដែលពីបាកមុន៖ ពេលដែលអ្នកធ្វើកិច្ចការដែលលំបាកមុន កិច្ចការផ្សេងៗទៀតនឹងមានភាពងាយស្រួយ ហើយអ្នកក៏មិនមានអារម្មណ៍ថាស្ត្រេសដែរ។ មនុស្សមួយចំនួនច្រើនតែធ្វើកិច្ចការដែលស្រួលមុន ហើយទុកកិច្ចការដែលលំបាកនៅតាមក្រោយ។ ពេលដែលអ្នកសម្រេចកិច្ចការដែលលំបាកនៅពេលព្រឹក អ្នកនឹងមានអារម្មណ៍ថាអ្នកជោគជ័យណាស់នៅថ្ងៃនេះ។
៤) បិទប្រព័ន្ធដែលអាចរំខានដលអ្នក៖ តើក្រោយពេលងើបពីគេង អ្នកតែងតែប៉ះទូរស័ព្ទមុនគេ? អ្នកគួរតែបិទវា ហើយចាប់ផ្តើមថ្ងៃថ្មីជាមួយគោលបំណងដែលអ្នកត្រូវធ្វើនៅថ្ងៃនេះ។ ពីព្រោះថា ប្រសិនជាអ្នកប៉ះគ្រឿងអេឡិចត្រូនិច អ្នកមិនអាចចាប់ផ្តើមថ្ងៃថ្មីជាមួយអារម្មណ៍ល្អនោះឡើយ៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.lifehack.org