ការងារ​ត្រូវ​ប៉ាន់​សម្រាប់​អ្នក​រៀន​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​ (Business Management)​



ប្រសិនបើអ្នកបញ្ចប់ថ្នាក់មហាវិទ្យាល័យខាងផ្នែក គ្រប់គ្រងពាណិជ្ជកម្មរួចហើយ អ្នកនឹងទទួលបានឱកាសការងារល្អ ៗ មានមុខមាត់ និងប្រាក់ខែខ្ពស់ ជាច្រើនសម្រាប់ខ្លួនឯង ។ ក្នុងនោះមាន៖ ១) អ្នកវិភាគពាណិជ្ជកម្ម៖ មានតួនាទីវិភាគពីស្ថាប័នក្រុមហ៊ុន វិភាគឯកសារ នៃដំណើរការក្រុមហ៊ុន ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។ ២) អ្នកវិភាគហិរញ្ញវត្ថុ៖ មានតួនាទីរៀបចំចាត់ចែងផ្នែកហិរញ្ញវត្ថុ របស់អតិថិជនខាងក្នុងនិងខាងក្រៅ ក្រុមហ៊ុន។ ៣) គណនេយ្យករ៖ អ្នកដែលរក្សាទុក និងត្រួតពិនិត្យ គណនីហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ ៤) អ្នកគ្រប់គ្រងផ្នែកAccount ៖ មានតួនាទី ផ្ដល់ជំនួយនានាដល់ ភ្ញៀវ និងបង្កើន មិត្តភាពដោយការដឹកនាំនានា។ ៥) អ្នកគ្រប់គ្រង ផ្នែកធនធានមនុស្ស៖ គឺជាផ្នែកមួយដ៏សំខាន់សម្រាប់ក្រុមហ៊ុន ដោយអ្នកត្រូវមានតួនាទីក្នុងការដឹកនាំ បុគ្គលិកនានា ឲ្យយល់ដឹងពីការងារ ជ្រើសរើសបុគ្គលិក អប់រំ បណ្ដេញចេញ ឬ ក៏ផ្ទេរចេញ។ ៦) អ្នកគ្រប់គ្រងផ្នែកលក់៖ មានតួនាទីដឹកនាំ និងហ្វឹកហាត់ បុគ្គលិកផ្នែកលក់ទាំងអស់ ។ ៧) អ្នកគ្រប់គ្រងផ្នែកទីផ្សារ៖ មានតួនាទីរៀបចំ ធនធានផលិតផលនានា សម្រាប់តម្រូវការទីផ្សារ៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.rasmussen.edu
X
5s