ដំបូន្មាន​​ ៤​ប្រភេទ​ដែល​អាច​ធានា​បាន នូវ​ភាព​ជោគជ័យ​របស់​អ្នក​ប្រក្នុងជីវិតយើងសព្វថ្ងៃ មិនថា យើងជាមនុស្សឯករាជ្យយ៉ាងណាក៏ដោយនោះទេ យើងក៏ត្រូវការអ្នកណែនាំ ឬផ្ដល់យោបល់ដល់អ្នកដទៃផងដេរ ដែលវាបានផ្ដល់ភាពងាយស្រួលច្រើនក្នុងឆាកជីវិតរបស់យើង ធ្វើឲ្យយើងអាចគិតច្រើនលើកច្រើនសារមុននឹងសម្រេចចិត្តទៅលើរឿងអ្វីមួយ។ ខាងក្រោមនេះ គឺជាមដំបូន្មាន ៤ប្រភេទដែលអាចធានាពីភាពជោគជ័យរបស់អ្នកបាន៖ ១) រៀនសូត្រពីមនុស្សវ័យក្មេង៖ ប្រសិនបើអ្នកគិតថាការនិយាយជាមួយក្មេងគឺជារឿងអត់ប្រយោជន៍ ឬដោយសារពួកគេគ្មានចំណេះដឹង ក៏ដូចជាបទពិសោធន៍គ្រប់គ្រាន់ អ្នកប្រហែលជាស្មានខុសហើយ ព្រោះថាតាមពិតទៅ ពួកគេចូលចិត្តអ្វីដែលប្លែកពីមនុស្សទូទៅគិត ហើយប្រសិនបើពួកគេឆ្លាតគឺឆ្លាតខ្លាំងថែមទៀតផង ដែលអ្នកអាចពឹងពាក់ពួកគេជាមុខជាមាត់បាន។ ២) ធ្វើការជាមួយសមាគមន៍នានា៖ ការធ្វើការនៅក្នុងសមាគមមួយដែលមានមនុស្សច្រើន ហើយមានប្រវត្តិខុសៗគ្នា ក៏អាចធ្វើឲ្យអ្នកទទួលអត្ថប្រយោជន៍បានច្រើនផងដែរ ដោយសារថា ម្នាក់ៗគឺមានគោលបំណងមកចែករំលែកចំណេះដឹង ក៏ដូចជាបទពិសោធន៍ជាមួយគ្នា ដែលនេះអាចចាត់ទុកបានថាជាវប្បធម៌ចែករំលែកមួយដ៏ល្អ។ ៣) រៀនស្គាល់មនុស្សថ្មីឲ្យបានច្រើន៖ ការស្គាល់មិត្តភ័ក្ដិច្រើនជារឿងមួយល្អ ព្រោះថ្ងៃក្រោយពួកគេក៏នឹងអាចជួយអ្នកវិញបានផងដែរ តែយ៉ាងណាមិញ អ្នកក៏ត្រូវតែចេះគិតគូរផងដែរថា អ្នកណាដែលអាចទុកចិត្តបាន ហើយអ្នកណាទៀតដែលអ្នកគួរទុកត្រឹមតែរាប់អាន។ ៤) ធ្វើជាទីប្រឹក្សាខ្លួនឯង៖ អ្នកមិនចាំបាច់ទៅរកទីប្រឹក្សាឯណាផ្សេងទៀតក៏បានដែរ ដោយសារតែអ្នកអាចហ្វឹកហាត់ខ្លួនបាន តាមរយៈការរៀនគិតគូរ វិភាគ និងប្រើប្រាស់បទពិសោធន៍ដែលអ្នកធ្លាប់ឆ្លងកាត់ទាំងប៉ុន្មាននោះមក៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.entrepreuneur.com
X
5s