ប្រសិនបើដៃគូរបស់អ្នកមានសញ្ញាទាំងនេះ នោះបញ្ជាក់ថាគេជាមនុស្សដែលគិតតែពីខ្លួនឯង​



ទំនាក់ទំនងស្នេហាប្រៀបបានទៅនឹងការដើរលើខ្សែមួយដ៏តឹង។ ទោះបីជាអ្នកនៅជាមួយគ្នាអស់ប៉ុន្មានឆ្នាំក៏ដោយ មានពេលខ្លះគេក៏នៅមានបំណងចង់ក្បត់មានបំណងធ្វើអញ្ជឹងដាក់អ្នកដែរ។ ប្រសិនជាអ្នកទាំងគ្នាមិនមានចិត្តស្មោះត្រង់ដើរទៅមុនជាមួយគ្នា ក្នុងផ្លូវទំនាក់ទំនងរបស់អ្នកច្បាស់ជាមានបញ្ហា។ ១)ដៃគូរបស់អ្នកមិនដែលសុំទោស៖ មិនថាគេធ្វើខុសធំឬតូច ឬដឹងថា ការសុំទោសពិតជាមានន័យខ្លាំងណាស់សម្រាប់អ្នក ក៏ពាក្យសុំទោសមួយម៉ាត់នេះមិនចេញពីមាត់របស់គេដែរ។ វាក៏មកពីអ្នកដែលទាមទារហួសហេតុជាដើម។ តែត្រូវចងចាំថា គ្មានមនុស្សណាដែលល្អឥតខ្ចោះនោះទេ។ មនុស្សដែលល្អនៅចេះប្រើពាក្យសុំទោសមួយម៉ាត់នេះ។ ២)មិនដែលមានការបង្ហាញពីការគោរពនិងសរសើររវាងគ្នា៖ អារម្មណ៍នៃមានស្នេហាគឺចែករំលែកនូវអារម្មណ៍ដែលដៃគូលើកទឹកចិត្តឬជុំរុញអ្នក។ អ្នករីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃដោយសារលើកទឹកចិត្តទៅគ្នាទៅវិញទៅមក។ យើងត្រូវបង្ហាញពីការស្រឡាញ់ចំពោះគ្នានៅវិញទៅមកនៅក្នុងការទំនាក់ទំនងស្នេហា។ ៣) ទំនាស់ពាក្យឬការប៉ះពាល់លើរាងកាយ៖ ដៃគូរបស់អ្នកគួរតែជាមនុស្សដែលផ្តល់ក្តីស្រឡាញ់ កម្លាំងចិត្ត និង ភាពរីកចម្រើន។ មិនថាអ្នកទាំងពីរឈ្លោះគ្នាយ៉ាងណា អ្នកទាំងពីរមិនគួរវ៉ៃគ្នាឬប្រើពាក្យសម្តីធ្ងន់ៗដាក់គ្នាឡើយ។ ផ្ទុយទៅវិញ អ្នកទាំងពីរអាចអង្គុយចុះនិយាយដោយសម្រួល ត្រូវចុះអភ័យទោសឲគ្នាទើបអ្នកទាំងពីរនៅជាមួយគ្នាបាន៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.higherperspectives.com
X
5s