សញ្ញា ៤យ៉ាងនេះនឹងបញ្ជាក់ថា ដៃគូរបស់អ្នក​សក្ដិសម​នឹង​អ្នក​



ដៃគូរបស់អ្នកមានអារម្មណ៍ស្រលាញ់ ហើយអ្នកក៏មានអារម្មណ៍ថា អ្នករកឃើញមនុស្សដែលអ្នកចង់នៅជាមួយដែរ។ តើធ្វើដូចម៉េចទើបអ្នកអាចទុកចិត្តបានថាគេជាមនុស្សល្អ និងមិនខុសសម្រាប់អ្នក? អ្នកអាចជាមនុស្សគ្មានការអត់ធ្មត់ ប៉ុន្តែដៃគូរបស់អ្នកអាចជាមនុស្សដែលមានការអត់ធ្មត់ខ្លាំងចំពោះអ្នក។ ខាងក្រោមនេះ នឹងផ្តល់ជាសញ្ញាខ្លះៗដែលអ្នកអាចកត់សម្ពាល់បាន។ ១) ដៃគូរបស់អ្នកមានទស្សនៈវិស័យវិជ្ជមាន៖ ការមានដៃគូគិតបែបវិជ្ជមានជាជាងអវិជ្ជមានពិតជាមានឥទ្ធិពលដល់ការរស់នៅរបស់អ្នកនៅថ្ងៃអនាគត។ គេអាចធ្វើឲជីវិតរបស់អ្នកមានពន្លឺនិងមានក្តីសង្ឃឹម។ គ្មាននរណាចង់នៅជាមួយមនុស្សដែលគិតបែបអវិជ្ជមាននោះទេ។ ដូច្នេះហើយ អ្នកមានទស្សនៈវិស័យវិជ្ជមានពិតជាអាចផ្លាស់ប្តូរអ្នកបាន។ ២) អ្នកក៏ដឹងថាតើមិត្តភាពមានន័យដូចម៉េចចំពោះដៃគូរបស់អ្នក៖ នៅក្នុងការសិក្សាមួយបានបង្ហាញឲឃើញថា ការមានអារម្មណ៍ថាសុវត្ថិភាពនិងមានអ្នកនៅក្បែរពិតជាអាចរក្សាទំនាក់ទំនងឲបានយូរអង្វែង។ ការមានដៃគូពិតជាសំខាន់ណាស់ពេលអ្នកចាស់ទៅ។ អ្នកនិងដៃគូរបស់អ្នកត្រូវការការគាំទ្រ លេងសើច និងនាំយកភាពសប្បាយរីករាយទៅឲគ្នាទៅវិញទៅមក។ ៣) អ្នកជាមនុស្សល្អមែនទែនពេលនៅជាមួយដៃគូរបស់អ្នក៖ ដៃគូដ៏សក្ដិសមសម្រាប់អ្នកគឺមនុស្សដែលជួយជុំរុញអ្នកឲក្លាយជាមនុស្សដែលពូកែនិងល្អដោយការលើកទឹកចិត្តនិងតាមការប្រាជ្ញាចិត្តក្នុងស្នេហារបស់អ្នក។ របៀបនេះ អ្នកមានអារម្មណ៍ថាទុកចិត្ត រួចអ្នកអាចសម្រេចកិច្ចការបានល្អជាងអ្វីដែលអ្នកគិតថាអ្នកអាចធ្វើបាន។ ៤) ទោះបីជាអ្នកទាំងពីរមិនធ្វើអ្វីសោះក៏អ្នកទាំងពីរសប្បាយចិត្តដែរ៖ គូស្នេហ៍ដែលល្អ គឺគេទាំងពីរមិនធ្វើអ្វីសោះក៏អ្នកទាំងពីរសប្បាយចិត្តដែរឲតែបាននៅក្បែរគ្នា។ ពួកគេអាចគ្រាន់តែនិយាយគ្នាលេង ឬមើលទូរទស្សន៏ជាដើម។ ការដើរលេងឬអង្គុយលេងតាមសួនក៏អាចធ្វើឲអ្នកសប្បាយចិត្តដែរ៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.powerofpositivity.com
X
5s