ចាប់​ផ្ដើម​រក​ស៊ី​ថ្មី​មួយ​ទៀត ដោយ​មិន​ចាំ​បាច់​ឈប់​ពី​ការងារ​ចាស់​ក៏​បាន​​



អាចថា អ្នកចង់មានមុខរបររកស៊ីមួយដោយខ្លួន ឯង តែដោយសារតែអ្នកមានការងារ ល្អរួចរាល់ទៅហើយ ទើបអ្នកមិនចង់ឈប់។ តែអ្នកក៏អាចបន្តក្ដីស្រមៃចង់បើកការរកស៊ីបានដែរ ទោះបីអ្នកនៅធ្វើការក៏ដោយ។ ក្នុងនោះអ្នកត្រូវដឹងពី៖ ១) អ្នកត្រូវប្រាកដខ្លួនឯង៖ អ្នកត្រូវប្រាកដនឹងខ្លួនឯង ឲ្យបានច្បាស់ថាតើអ្នកអាចធ្វើអ្វីបានខ្លះ ហើយអ្នកអាចមានសមត្ថភាពគ្រប់គ្រាន់ឬ យ៉ាងណាក្នុងការធ្វើកិច្ច ការងារ ដែលអ្នកកំពុងតែប្រឈមមុខនោះ។ ២) ផ្ដោតលើគំនិតដែលអ្នកមាន៖ ទោះបីអ្នកកំពុងទេធ្វើការក៏ដោយ តែអ្នកត្រូវតែចំណាយពេលខ្លះក្នុងការគិតពីគំនិតរកស៊ីដែលអ្នកមាន ដើម្បីធ្វើយ៉ាងណាឲ្យវាដំណើរការបានស្រួល ហើយវាពិតជាសំខាន់ណាស់ ដែល អ្នកត្រូវគិតពីគំនិត និងទិសដៅដែលអ្នកត្រូវទៅ នៅក្នុងដំណាក់កាលដំបូងនេះ។ ៣) បង្កើនចំណងមិត្តភាពឲ្យបានច្រើន៖ អ្នកអាចស្វែងរកឃើញដៃគូរកស៊ីបានច្រើន ប្រសិនបើអ្នក ធ្វើការងាររបស់អ្នកបន្តនោះ។ ហើយអ្នកមិនត្រឹមតែចំណេញក្នុងការបង្កើនមិត្តភាពរកស៊ីប៉ុណ្ណោះទេ ថែមទាំងចំណេញពេលវេលា និងសេចក្ដីទុកចិត្តពីពួកគេទៀតផង។ ៤) ព្យាយាមដើរដោយសន្សឹមៗ៖ ការធ្វើដំណើរដោយសន្សឹមៗ នេះនឹងធ្វើឲ្យអ្នកមិនមានភាពតានតឹងក្នុងការរកស៊ី ហើយ ពេលអ្នកគ្មានភាពតានតឹងនេះហើយ អ្នកនឹងមិនបង្កកំហុសក្នុងការរកស៊ីនោះបានឡើយ។ ៥) ដើរដោយប្រុងប្រយ័ត្ន៖ អ្នកប្រហែលជាគិតថាអ្នកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរ៉ាប់រង ទាំងការរកស៊ីផង និងការងារ របស់អ្នកផង។ តែអ្នកត្រូវគិតថា មនុស្សមិនអាចបែងចែកពេលវេលា តែមួយធ្វើកិច្ចការ២បានល្អគ្រប់គ្រាន់នោះទេ គឺវាតែងមានចន្លោះប្រហោង ។ ហើយវាអាចនាំឲ្យអ្នកមានបញ្ហា ដូចនេះមុនធ្វើឬសម្រេចចិត្តជ្រើសរើសផ្លូវណាមួយអ្នកត្រូវតែ បង្កើនការប្រុងប្រយ័ត្ន៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.entrepreneur.com
X
5s