ចំណុច៤យ៉ាងដែលមនុស្សប្រកបដោយសច្ចៈភាពធ្វើខុសពីមនុស្សទូទៅ
នៅពេលអ្នកជួបមនុស្សដែលជាអ្នកសច្ចៈភាព អ្នកប្រហែលជាមើលឃើញថា មនុស្សនោះមានអ្វីដែលខុសប្លែកពីមនុស្សដទៃ។ តាមពិតទៅ វាគ្មានអាថ៏កំបាំងអ្វីទេដើម្បីក្លាយជាមនុស្សដែលមានសច្ចៈភាព ស្មោះត្រង់និងជាមនុស្សដែលមនុស្សរាល់គ្នាចង់រាប់អាន។ សច្ចៈភាពក៏ជាអ្វីដែលមនុស្សរាល់គ្នាគួរតែមាន និងធ្វើឱ្យបាន។ ខាងក្រោមនេះនឹងបង្ហាញពីចំណុចប្រាំយ៉ាងដែលមនុស្សសច្ចៈភាពខុសពីមនុស្សទូទៅ។
១) ពួកគេធ្វើនឹងអ្វីដែលបាននិយាយ៖ តើអ្នកធ្លាប់ជួបមនុស្សដែលមិនគោរពពាក្យសម្តីដែរឬទេ? មនុស្សដែលមានសច្ចៈភាព ពាក្យសម្តីរបស់ពួកគេប្រៀបបានទៅនឹងឈាមរបស់ពួកគេអីចឹងដែរ។ ពួកគេនិយាយបានត្រូវតែធ្វើឲបាន រក្សានូវពាក្យសម្តីដែលបាននិយាយ។
២) ឈរនៅភាពត្រឹមត្រូវ៖ មនុស្សដែលចូលចិត្តសំឡុតអ្នកដទៃនឹងមិនចូលចិត្តនូវពាក្យដែលមនុស្សសច្ចៈភាពនិយាយនោះទេ។ មនុស្សដែលមានសច្ចៈភាពជួយមនុស្សដែលត្រូវមនុស្សផ្សេងធ្វើបាប ។ នៅពេលដែលពួកគេឃើញមនុស្សដែលមានកម្លាំងឬអំណាចធ្វើបាបទៅលើមនុស្សទន់ខ្សោយ មនុស្សដែលមានសច្ចៈភាពនឹងក្រោកឈរឡើងដើម្បីជួយ។
៣) ប្រាជ្ញាចិត្តក្នុងការផ្លាស់ប្តូរដើម្បីប្រសើរជាងមុន៖ មនុស្សត្រូវចេះមើលលើខ្លួនឯងតើនៅមានចំណុចខ្វះខាតដែរឬទេ។ មនុស្សដែលមានសច្ចៈភាពមិនអាចចង្អុលទៅលើអ្នកដទៃនៅពេលពួកគេធ្វើអ្វីមិនទាល់ល្អនោះទេ។ ដូច្នេះហើយ មនុស្សប្រភេទនេះច្រើនគិតឡើងវិញនូវទង្វើរបស់ពួកគេនិងផ្លាស់ប្តូរឲល្អប្រសើរជាងមុនជានិច្ច។
៤) មានភាពម្ចាស់ការនិងហ៊ានធ្វើការសម្រេចចិត្តដោះស្រាយបញ្ហា៖ មនុស្សមានសច្ចៈភាពខុសពីអ្នកដទៃត្រង់ថាពួកគេនឹងដើរតួជាមេដឹកនាំប្រសិនជាគ្មានអ្នកណាធ្វើ។ មនុស្សខ្លះគិតថា នោះមិនមែនជាបញ្ហារបស់គេទេ។ តែ ចំពោះមនុស្សសច្ចៈភាព ពួកគេនឹងដោះស្រាយបញ្ហាប្រសិនជាពួកគេជួបប្រទះទោះបីនោះជាបញ្ហារបស់អ្នកដទៃក៏ដោយ៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.powerofpositivity.com