បើចង់មានទំនាក់ទំនងស្នេហាល្អ អ្នកត្រូវមានចំណុចទាំងនេះ
ទំនាក់ទំនងស្នេហាពិតជាមានសារៈសំខាន់ណាស់ចំពោះអ្នក។ ប្រសិនជាអ្នកចង់ឲទំនាក់ទំនងរបស់អ្នកល្អនិងយូរអង្វែង អ្នកត្រូវយល់ដឹងចំណុចខាងក្រោមនេះ។
១)យុត្តិធម៏៖ នៅពេលអ្នកនិងអ្នកដៃគូរបស់អ្នកឈ្លោះគ្នា ប៉ុន្តែការយល់ដឹងពីភាពដោះស្រាយដោយយុត្តិធម៏ប្រហែលជាអាចរក្សាទំនាក់ទំនងរបស់អ្នកបានយូរអង្វែងបាន។ មានពេលខ្លះ រឿងមិនប្រាកដថានឹងយុត្តិធម៏រហូតនោះទេ ប៉ុន្តែ អ្នកទាំងពីរត្រូវចេះគោរពគ្នានិងព្យាយាមបំពេញតម្រូវការរបស់ដៃគូរបស់អ្នក។
២) ភាពស្មោះត្រង់ត្រូវតែមាន៖ ប្រសិនជាអ្នកត្រូវបានសង្ស័យថាអ្នកលាំងបាំងរឿងអ្វីមួយ នោះអ្នកមិនអាចបង្កើតទំនុកចិត្តចំពោះដៃគូរបស់អ្នកឡើង។ ហើយ ភាពស្មោះត្រង់គឺចាំបាច់ណាស់ប្រសិនជាអ្នកចង់មានទំនាក់ទំនងល្អនិងយូរអង្វែង។ ភាពជឿជាក់ តែបាត់បង់ហើយគឺពិបាកដូចដើមណាស់។
៣) អតីតកាលគឺអតីតកាល៖ រឿងអតីតកាលរបស់អ្នកឬរបស់ដៃគូរបស់អ្នកមិនគួររំលឹកឡើងវិញទៀតទេ។ ការលើកយករឿងអតីតកាលឡើងមកវិញ មានតែប៉ះពាល់ដល់ទំនាក់ទំនងរបស់អ្នកប៉ុណ្ណោះ។
៤) ឲសេរីភាពដល់ដៃគូរបស់អ្នក៖ គ្មាននរណាម្នាក់ចង់ឲគេមកគ្រប់គ្រងនោះទេ។ ប្រសិនជាអ្នកអាចផ្តល់សេរីភាពដល់សេរីភាពដៃគូរបស់អ្នកកាន់តែល្អ គេនឹងមានអារម្មណ៍ល្អចំពោះអ្នកកាន់តែច្រើនដូចគ្នា។ តាមការសិក្សាស្រោវជ្រាវបានរកឃើញថា មនុស្សដែលចាកចេញតែងតែសង្ឃឹមថា ដៃគូរបស់គេផ្តល់សិទ្ធិសេរីភាពដល់ពួកគេ។
៥) ឲច្រើនជាងទទួល៖ អ្នកត្រូវជួយលើកទឹកចិត្តតាមដែលអាចធ្វើទៅបាន។ បើមិនអីចឹងទេ ដៃគូរបស់អ្នកអាចទៅរកអ្នកផ្សេង។ អ្នកមិនមែនត្រូវធ្វើជាដៃគូតែយ៉ាងនោះទេ ពេលខ្លះអ្នកត្រូវដើរតួជាមិត្តភ័ក្រ ពេលខ្លះអ្នកត្រូវដើរតួជាគូកន។ល។
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.powerofpositivity.com