អ្នកដែលឆ្លងកាត់ភាពលំបាកលំបិនច្រើនក្នុងជីវិត គឺកាន់តែចេះដឹងជាងអ្នកដទៃ
មនុស្សម្នាក់ៗ តែងគិតថា ពេលដែលគេមានអាយុកាន់តែច្រើនទៅ គេនឹងឈានដល់វ័យមួយដែលគួរតែ ចេះគិត ហើយមានគំនិតចាស់ទុំជាងមុន។ ពេលខ្លះអ្នកតែងមានចម្ងល់អ្វីមួយពីជីវិត ហើយ សាកសួរទៅអ្នកដទៃ ហើយគេនឹងប្រាប់អ្នកវិញថា ពេលអ្នក អាយុច្រើនអ្នកនឹងដឹងពីវា ហើយ។ ប៉ុន្តែមិនមែនទាំងអស់ទេ បើអ្នកឆ្លងកាត់ភាពលំបាកលំបិនក្នុងជីវិតច្រើន អ្នកក៏អាចក្លាយជាមនុស្សដែលយល់ដឹងច្រើនជាងអ្នកដទៃផងដែរ។ ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវដឹង៖
១) អ្នកមិនដែលចុះចាញ់ងាយៗ ៖ បើអ្នកធ្លាប់ឆ្លងកាត់ឧបសគ្គលំបាកៗ ធំៗក្នុងជីវិតហើយនោះ អ្នកនឹងក្លាយជាមនុស្សម្នាក់ ដែលមិនងាយនឹងចុះញ៉មឡើយ ។ អ្នកដឹងច្បាស់បំផុត ថា ពេលណាអ្នកគួរតែបន្ត និងពេលណាដែលសក្ដិសម នឹងចុះចាញ់ ព្រោះ អ្វីៗ គ្រប់យ៉ាងវាមិនអាចផ្គាប់ចិត្ត អ្នកគ្រប់ពេលនោះទេ។
២) ភាពបរាជ័យបានបង្រៀនអ្នកច្រើន៖ ភាពបរាជ័យកន្លងមក បាន បង្រៀនអ្នកឲ្យដឹងថា អ្នកមិនមែនជាមនុស្សល្អឥតខ្ចោះនោះទេ។ ហេតុនេះ ហើយអ្នកត្រូវទទួលស្គាល់វា យ៉ាងហោចណាស់ អ្នកបានសិក្សាពីការបរាជ័យនោះ ហើយអាចដុះខាត់ខ្លួន ឯង មុនអ្នកដទៃ ថែមទៀតផង។
៣) អ្នកនឹងមិនចាញ់បោកការបញ្ជោររបស់គេ៖ ពេលអ្នកធ្លាប់ឆ្លងកាត់រសជាតិជីវិតបានច្រើន អ្នកនឹងស្គាល់ពីប្រភេទមនុស្សផ្សេងៗ គ្នា ហើយអ្នកនឹងដឹងថា មនុស្សប្រភេទណាដែលសមនឹងទទួលបានការទុកចិត្តពីអ្នក។ បើអ្នកមិនព្យាយាមយល់ដឹងពីមនុស្សជុំវិញខ្លួនទេ អ្នកអាច ចាញ់បោកការបញ្ជោរ ពីអ្នកដទៃ ដែលគេចង់បានអ្វីមួយពីអ្នក ហើយនឹងមានបញ្ហាធំនៅថ្ងៃក្រោយថែមទៀត ព្រោះ អ្នកមិនដឹងពីហេតុផលដែលគេនៅជាមួយនោះ អ្នកនោះប្រាកដទេ។
៤) ក្លាយជាមនុស្សដែលចេះផ្ដល់ដំបូន្មាន៖ ដោយសារតែការប្រឡូកច្រើនដងក្នុងឆាកជីវិត និងការឆ្លងកាត់ឧបសគ្គនានាជាច្រើនមកនោះ អ្នកនឹងក្លាយជាមនុស្សដែលអាចផ្ដល់ទស្សនៈ និងផ្លូវល្អៗ ដល់អ្នកដទៃ ដែលកំពុងត្រូវការជំនួយ ជាមិនខាន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.lifehack.org