តើ​មូលហេតុ​អ្វី​ខ្លះ​ ដែល​ធ្វើ​ឲ្យ​អ្នក​​មិន​ងាយ​ទទួល​បាន​​នូវ​ភាព​ជោគជ័យ?​



ភាពជោគជ័យគឺជាអ្វីៗដែលមនុស្សគ្រប់រូបតែងប្រាថ្នា ចង់បាន តែមានមនុស្សមួយចំនួនអាចនឹងសម្រេចវាបាន ហើយមនុស្សមួយចំនួនទៀតសឹងតែគ្មានថ្ងៃអាចសម្រេចវាបានទៅវិញ។ ដូចនេះសំនួរដែលអ្នកគួរតែសួរខ្លួន គឺហេតុអ្វី? អ្វីទៅដែលជាឧបសគ្គរារាំងអ្នកឲ្យឃ្លាតឆ្ងាយពីភាពជោគជ័យដែលនៅខាងមុខអ្នក? ខាងក្រោមនេះគឺចំណុចដែលអ្នកគួរតែពិចារណាទៅលើវា៖ ១) ទម្លាប់អាក្រក់៖ នរណាៗក៏មានទម្លាប់អាក្រក់ដែរ នេះជារឿងធម្មជាតិមួយ។ តែអ្វីដែលអ្នកគួរសួរខ្លួនឯងនោះគឺថាតើទម្លាប់អាក្រក់របស់អ្នកនោះមានផលប៉ះពាល់កម្រិតណាទៅដល់ភាពជោគជ័យរបស់អ្នក? បើអ្នកចង់ជោគជ័យ អ្វីដែលអ្នកត្រូវធ្វើមុនគេនោះ ផ្លាស់ប្ដូរទម្លាប់អាក្រក់របស់អ្នកឲ្យបាន ហើយជំនួសវិញដោយទម្លាប់ណាដែលអ្នកគិតថានឹងធ្វើឲ្យអ្នកទទួលបានភាពជោគជ័យរឹតតែឆាប់ជាងមុន។ ២) គិតមិនបានឆ្ងាយ៖ អ្វីក៏ដោយ អ្នកត្រូវតែចេះគិតគូរឲ្យបានម៉ត់ចត់និងវែងឆ្ងាយ ព្រោះថាអ្វីដែលអ្នកគិតតែងតែផ្ដល់ប៉ះពាល់ដល់ភាពជោគជ័យរបស់អ្នកជានិច្ច។ អ្នកត្រូវតែចេះលើកហេតុផលពីនេះពីនោះ ហើយស្ដាប់ឲ្យបានច្រើនជាងនិយាយ ដើម្បីទទួលនូវព័ត៌មានហើយអ្នកក៏ត្រូវតែគិត ក៏ាពិចារណាទៅលើព័ត៌មានដែលអ្នកទទួលបានផងដែរ។ ៣) នៅក្នុងបរិបទអវិជ្ជមាន៖ ប្រសិនបើអ្នកនៅជាមួយមនុស្សដែលមានការគិតវិជ្ជមានច្រើន អ្នកនឹងមានភាពរុងរឿងជាងមុន តែប្រសិនបើអ្នកនៅតែជាមួយមនុស្សដែលគិតអ្វីអវិជ្ជមាន អ្នកនឹងមិនងាយមានភាពរីកចម្រើនទៅមុខបាននោះទេ។ ដូចនេះអ្នកខ្លួនឯងជាអ្នកសម្រេចចិត្តថានឹងនៅ ឬរាប់អានជាមួយមនុស្សប្រភេទណា៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.success.com
X
5s