ហេតុផល​ទាំង​៣​យ៉ាង​ដែល​បញ្ជាក់​ថា​អ្នក​គួរ​តែ​កាត់​បន្ថយ​ការ​និយាយ​ពាក្យ​សុំទោស​ចោល​ខ្លះ​ទៅ​



ពាក្យសុំទោស ឬពាក្យថាអរគុណ គឺជាពាក្យដែលជាមិនអាចចៀសវាងក្នុងការប្រើប្រាស់នៅក្នុងឆាកជីវិតរបស់មនុស្សម្នាក់ៗ តែយ៉ាងណាមិញ ពេលខ្លះនៅពេលដែលអ្នកយកវាទៅប្រើប្រាស់ វាមិនប្រាកដថាមានប្រសិទ្ធភាពនោះទេ មិនតែប៉ុណ្ណោះវាក៏អាចផ្ដល់ផលប៉ះពាល់ដល់អ្នកថែមទៀតផង ដូចជាហេតុផលទាំងអស់នេះ៖ ១) មានន័យមិនគ្រប់គ្រាន់៖ នៅពេលដែលប្រើប្រាស់ពាក្យសុំទោសនេះញាប់ពេក ដោយមិនចេះគិតគូរនោះ នៅពេលដែលអ្នកមានការសំខាន់ត្រូវប្រើប្រាស់វាក្នុងកាលៈទេសៈណាមួយ វាប្រែជាមិនសូវមានតម្លៃទៅវិញសម្រាប់ពាក្យមួយនេះ។ ២) មិនឲ្យតម្លៃខ្លួនឯង៖ កាយវិការសំខាន់ជាងពាក្យសម្ដីជានិច្ច។ អ្នកអាចសុំទោសមនុស្សម្នាក់បាន ដោយចេះមានការកែប្រែនៅថ្ងៃក្រោយ តែប្រសិនបើអ្នកនៅបង្កើតកំហុសដដែលៗជារឿយៗ នោះគ្មាននរណានឹងជឿជាក់អ្នកទៀតនោះទេ ដែលវានឹងធ្វើឲ្យអ្នកអាប់អោនជាខ្លាំង។ ៣) គ្រាន់តែជាលេស៖ អ្នកគិតថាការសុំទោសនឹងអាចជួយបញ្ចប់បញ្ហាបាន តែតាមពិតទៅគឺវាមិនមែនបែបនោះនោះទេ។ វាគ្រាន់តែជាការដោះសារទៅលើកំហុសដែលអ្នកបានប្រព្រឹត្ត ឬស្ថានភាពមួយដែលអ្នកចង់គេចវេសតែប៉ុណ្ណោះ។ ប្រសិនបើអាច សូមធ្វើអ្វីផ្សេងដើម្បីដោះស្រាយបញ្ហាទៅល្អជាជាង៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org
X
5s