​ប្រធាន​​ក្រុមប្រឹក្សាភិបាល​ឧត្ដមសិក្សា​ទួរគី​បញ្ជា​ឱ្យ​ព្រឹទ្ធបុរស​ជាង​១៥០០​នាក់​​ដាក់​​ពាក្យ​ឈប់​ក្រោយ​បរាជ័យ​​រដ្ឋ​ប្រហារ​​



ប្រធានក្រុមប្រឹក្សាភិបាលនៃថ្នាក់ឧត្តមសិក្សាទួរគី កាលពីថ្ងៃអង្គារ បានបញ្ជាឱ្យព្រឹទ្ធបុរសសាកលវិទ្យាល័យចំនួន ១៥៧៧នាក់ដាក់ពាក្យឈប់ បន្ទាប់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារបានបរាជ័យ។ ព្រឹទ្ធបុរសទាំងនោះគឺធ្វើការទាំងនៅសាកលវិទ្យាល័យរដ្ឋ និងសាកលវិទ្យាល័យឯកជន។ រដ្ឋាភិបាលបានសន្យាថា អ្នកដែលនៅពីក្រោយខ្នងរដ្ឋប្រហារនោះ នឹងត្រូវទទួលរងទោសទណ្ឌធ្ងន់ធ្ងរឱ្យសមនឹងកំហុសដែលបានបណ្ដាលឱ្យមនុស្សប្រមាណជាង ២០០នាក់ត្រូវបានសម្លាប់។ បុគ្គលិកជិត ៤០០នាក់នៃក្រសួងគ្រួសារ និងគោលនយោបាយសង្គមត្រូវបានបណ្ដេញចេញ ហើយមានបុគ្គលិករដ្ឋរាប់ពាន់នាក់ទៀត ត្រូវបានព្យួរការងារចេញពីក្របខណ្ឌប៉ូលិស ទាហាន ក្រសួងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈ៕
X
5s