សំណួរ​៤​​ដែល​ពិបាក​ឆ្លើយ​ក្នុង​ពេល​សម្ភាស​ ​ តើ​អ្នក​ត្រូវ​ឆ្លើយ​​យ៉ាង​ដូចម្ដេច?​



អ្នកប្រហែលជាបានចំណាយពេលច្រើនក្នុងការរៀបចំឯកសារផ្សេងៗដើម្បីដាក់ពាក្យធ្វើការងារ។ ឥឡូវនេះបំណងរបស់អ្នកក៏បានសម្រេចហើយ។ អ្នកត្រូវហៅទៅសម្ភាស។ អ្នកក៏ប្រហែលជាស្លៀកពាក់ស្អាតបាតនិងស្វែងយល់ព័ត៌មានខ្លះៗអំពីក្រុមហ៊ុន។ តែការស្លៀកពាក់ឡូយគឺមិនគ្រប់គ្រាន់នោះទេ។ អ្នកសម្ភាសបានត្រៀមសំនួរជាច្រើនសម្រាប់អ្នក។ ខាងក្រោមនេះសំនួរដែលពិបាកឆ្លើយ និងថាតើអ្នកត្រូវឆ្លើយវាយ៉ាងដូចម្ដេច។ ១) តើចំណុចខ្សោយរបស់អ្នកជាអ្វី? ៖ សំនួរមួយនេះជាសំនួរដែលអ្នកសម្ភាសចូលចិត្តបំផុត។ ពីព្រោះថា ចម្លើយរបស់អ្នកនឹងប្រាប់ដល់គេ ថាតើអ្នកជាមនុស្សដែលអ្នកត្រូវការឬក៏អត់។ អ្នកមិនត្រូវនិយាយថាអ្នកគ្មានចំណុចខ្សោយនោះទេ ពីព្រោះអ្នកណាក៏មានចំណុចខ្សោយដែរ។ អ្នកគួរតែប្រាប់ពីចំណុចខ្សោយមួយដែលពិតដែលអ្នកបានរៀនពីវាឬអ្នកកំពុងព្យាយាមកែប្រែចំណុចខ្សោយមួយនេះ។ ២) ហេតុអ្វីបានជាគេត្រូវជ្រើសរើសយកអ្នក?៖ សំនួរមួយនេះនឹងធ្វើឱ្យអ្នកឆ្លើយមានការស្ទាក់ស្ទើរ។ គន្លឹះក្នុងការឆ្លើយសំនួរមួយនេះគឺថាតើមានអ្វីដែលពិសេសជាងអ្នកដទៃ។ តែ អ្នកត្រូវចេះក្នុងការឆ្លើយនឹងសំនួរនេះ។ អ្នកត្រូវឆ្លើយដោយបង្ហាញថា អ្នកមានជំនឿចិត្តប៉ុន្តែមិនមែនស្តាប់ទៅអ្នកមានអំនួតលើខ្លួនឯងនោះទេ។ អ្នកក៏មិនត្រូវបង្ហាញថា អ្នកអង្វរដើម្បីសុំការងារនោះផងដែរ។ ៣) រៀបរាប់អំពីខ្លួនឯង៖ សំនួរមួយនេះមានន័យថាតើអ្នកចង់ឲអ្នកសម្ភាសស្គាល់អ្នកដល់កម្រិតណា។ សំនួរមួយនេះក៏អនុញ្ញាតដល់អ្នកក្នុងការបង្ហាញហេតុអ្វីបានជាអ្នកសក្ដិសមនឹងការងារមួយនេះ។ វាពិតជាមានសារៈសំខាន់ក្នុងការអានឡើងវិញនូវពិពណ៌នាអំពីការងារ ពីព្រោះថាវាអាចជួយអ្នកក្នុងការឆ្លើយឲត្រូវនឹងអ្វីដែលគេត្រូវការ។ ៤) តើអ្នកមើលឃើញខ្លួនឯងយ៉ាងដូចម្ដេចនារយៈពេល៥ឆ្នាំខាងមុន?៖ អ្នកមិនត្រូវនិយាយថា អ្នកគ្មានគោលដៅក្នុងជីវិតឡើង។ អ្នកមិនត្រូវនិយាយថាអ្នកមិនដឹងទាល់តែសោះ។ វាបង្ហាញឲគេឃើញថា អ្នកជាមនុស្សដែលគ្មានគម្រោងនិងមិនខ្វល់ដល់ការងាររបស់អ្នក។ អ្នកគួរតែពិភាក្សាអំពីក្តីសុបិនរបស់អ្នកនិងគម្រោងរបស់អ្នក។ អ្នកនិយោជិកចង់មើលឃើញនូវការប្រាជ្ញាចិត្តរបស់អ្នក៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.cheatsheet.com  
X
5s